គន្លឹះខាងក្រោមនេះធានាថា នឹងធ្វើអោយសាច់ត្រគាករបស់អ្នកហាប់ណែនបានយ៉ាងឆាប់រហ័សសមដូចចិត្ដប្រាថ្នា ។ ដូច្នេះសូមសាកល្បងធ្វើតាមការណែនាំដូចខាងក្រោមនេះ ៖
១- ណែនាំអោយប្រើឧបករណ៍ហាត់ប្រាណនៅក្នុងក្លឹប ដូចជាឧបករណ៍សង្កត់ជើង មួលជើងទាញជើង និងគៀបគល់ភ្លៅ។ ប្រសិនបើអ្នកមិនធ្លាប់ប្រើ គួរអោយគ្រូបង្ហាត់ណែនាំមុនសិន ដើម្បីអោយឧបករណ៍នោះត្រឹមត្រូវតាមក្បួនវិធី។
២- កំណត់ឧបករណ៍ហាត់ប្រាណដោយទំងន់ស្រាលជាមុនសិន ប្រមាណជា ២០-៣០ផោន ធ្វើអោយបាន១៥ដង នោះអ្នកនឹងទទួលបានអារម្មណ៍សាច់ដុំនៅត្រង់ត្រគាកហាប់ណែនជាងមុនយ៉ាងច្បាស់ក្រឡែត។
៣- ផ្លាស់ប្ដូរឧបករណ៍ហាត់ប្រាណក្រោយពេលធ្វើបាន ១៥ដង តែកុំអាលឈប់សម្រាក គួរប្ដូរទៅហាត់ជាមួយឧបករណ៍ដទៃទៀតជាបន្ដ។
៤- បង្កើនចំនួនដង ក្នុងពេលហាត់ លុះរំលងបានមួយសប្ដាហ៍ ណែនាំអោយបង្កើនចំនួនដងនៃការហាត់ទ្វេមួយជាពីរ ដែលណែនាំអោយធ្វើបែបនេះឆ្លាស់គ្នា និងឈប់សម្រាកប្រមាណមួយនាទីនៃជុំនិមួយៗ ។
ក្រោយពេលហ្វឹកហាត់បាន ៣សប្ដាហ៍ហើយនោះ អ្នកនឹងមើលឃើញថា សាច់ត្រគាកមានការប្រែប្រួលហាប់ណែនជាងមុនខុសគ្នាដាច់ស្រឡះជាមិនខាន៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.