Wednesday, October 28, 2015

វិធី​ធម្ម​ជាតិ​ដ៏​សាមញ្ញា ដើម្បី​លុប​បំបាត់​​​ស្នាម​ជ្រីវ​ជ្រួញ​នៅ​លើ​ផ្ទៃ​មុខ

ក្រោយ​ពេល​ឈាន​ដល់​វ័យ​ដ៏​​សម​គួរ​ហើយ​​នោះ​ អ្វី​ដែល​មិន​អាច​មើល​រំលង​បាន​នោះ គឺ​បញ្ហា​ស្នាម​ជ្រីវ​ជ្រួញ​ដែល​លេច​ធ្លោ​ឡើងនៅ​លើ​ផ្ទៃ​មុខ។ ការ​លុប​បំបាត់​ស្នាម​ជ្រីវ​ជ្រួញ​នៅ​លើ​ស្បែក​មុខ​តាម​វិធី​វេជ្ជសាស្រ្ដ​ ក្រៅ​ពី​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​ហើយ​នោះ ថែម​ទាំង​រង​ការ​ឈឺ​ចាប់​ទៀត​ផង។
- គ្រឿង​ផ្សំ រួម​មាន ៖
១-ផ្លែ​ត្រសក់​​ (កិន​អោយ​បាន​ពីរ​ស្លា​ប​ព្រាបាយ​)
២-ក្រូច​ឆ្មា​  (១ស្លាប​ព្រា​កាហ្វេ)
៣-ស៊ុត​ (ពណ៌ស១)
- វិធីធ្វើ
យក​គ្រឿង​ផ្សំ​ទាំង​លាយ​បញ្ចូល​គ្នា​ រួម​ប្រើ​សំលី​ផ្ដិត​ល្បាយ​ដែល​ធ្វើ​បាន​មក​លាប​អោយ​ពេញ​មុខ លើក​លែង​តែ​រង្វង់​ភ្នែក​ និង​មាត់​ទុក​ចោល រយៈ​ពេល​ ១០នាទី លុប​លាង​ចេញ​ ណែ​នាំ​អោយ​ប្រើ​រូប​មន្ដ​នេះ​​ក្នុង​មួយ​សប្ដាហ៍​ពីរ​ដង នោះ​ស្បែក​មុខ​នឹង​លុប​បាត់​ស្នាម​ជ្រីវ​ជ្រួញ​អស់​ជា​មិន​ខាន៕