សព្វថ្ងៃនេះបន្លែ និងផ្លែឈើទាំងអស់តែងតែមានគីមីជាច្រើន ព្រោះគេចង់ឲ្យបន្លែ និងផ្លែឈើឆាប់លូតលាស់បានធំដើម្បីយកមកលក់បានលឿន និងតម្លៃថ្លៃ ដូចនេះនៅពេលដែលអ្នកយកមកបរិភោគ វាអាចនឹងប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ដែលអាចធ្វើឲ្យអ្នកអាចកើតមានជំងឺផ្សេងៗបាន ជាពិសេសផ្កាខៃណាក៏ជាបន្លែដែលមានគីមីច្រើនដូចគ្នា ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការលាងសម្អាតប្រូខូលី មិនឲ្យមានគីមីឡើយ។ តើមានវិធីអ្វីខ្លះទៅ?
1. ដំបូងក្រោយពេលដែលអ្នកទិញប្រូខូលីមកពីផ្សារ អ្នកត្រូវយកវាទៅត្រាំក្នុងទឹកចំនួនពី១០ទៅ២០នាទីជាមុនសិន ទើបយកវាមកចិតជាដុំៗ ព្រោះការត្រាំទឹកនេះអាចឲ្យគីមីចេញពីផ្កាខៃណានេះបានខ្លះ។
2. បន្ទាប់ពីចិតរួច ហើយត្រាំទឹករួច អ្នកត្រូវតែដាក់ផ្កាខៃណានោះចូលទៅក្នុងឆ្នាំង បន្ទាប់មកចាក់ទឹកឲ្យលេចផ្កាខៃណាទាំងនោះ ទើបច្របាច់ក្រូចឆ្មារកន្លះគ្រាប់ចូលទៅក្នុងផ្កាខៃណានោះ ព្រោះក្រូចឆ្មារអាចកំចាត់មេរោគ និងសារធាតុគីមីដែលមានលើផ្កាខៃណានោះបាន។
3. ចុងក្រោយអ្នកអាចដាក់Sodium Bicarbonate មួយស្លាបព្រាតូចចូលទៅក្នុងទឹកនោះ ហើយកូរឲ្យសព្វ ទុកវាត្រាំបាន១០នាទីជាការស្រេច នោះផ្កាខៃណាអ្នកនឹងមិនមានសារធាតុគីមីទៀតទេ នោះអ្នកនឹងមានសុខភាពល្អក្រោយពេលដែលបរិភោគវារួច មិនមានជំងឺផ្សេងៗឡើយ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.