ការក្តៅខ្លួននឹងកើតឡើងជាបណ្តោះអាសន្ន ហើយមូលហេតុរបស់វាច្រើនតែដោយសារជំងឺ។ ការក្តៅខ្លួនគឺជាសញ្ញាមួយដែលបញ្ជាក់ថាមានអ្វីមួយកំពុងតែកើតឡើងខុសធម្មតាក្នុងរាងកាយ។ ចំពោះមនុស្ស ការក្តៅខ្លួនប្រហែលជាមិនផ្តល់ជាផាសុខភាពទេ ប៉ុន្តែជាធម្មតាវាមិនមែនជារឿងដែលត្រូវបារម្ភឡើយ លុះត្រាតែកម្តៅឡើងរហូតចាប់ពី ៣៩,៤អង្សាឡើងទៅ។ សម្រាប់ទារក និងក្មេងតូចៗ ការក្តៅខ្លួនតែបន្តិចប្រហែលជាសញ្ញាបញ្ជាក់អំពីការបង្ករោគធ្ងន់ធ្ងរណាមួយហើយ។
បើសិនជាគ្មានការព្យាបាលលើអាការៈក្តៅខ្លួនទេ វាអាចនឹងមានផលវិបាកដែរដូចជា៖
ខ្សោះជាតិទឹកធ្ងន់ធ្ងរ
រវើរវាយ
ប្រកាច់ដោយសារក្តៅខ្លួនខ្លាំង ដែលវាច្រើនកើតលើក្មេងតូចៗអាយុចាប់ពី ៦ខែដល់ ៥ឆ្នាំ។
ប្រកាច់ដោយសារក្តៅខ្លួន
អាការៈបែបនេះច្រើនតែមានការសន្លប់ និងកន្ត្រាក់ដៃជើងទាំងសងខាង។ បើសិនជាការប្រកាច់កើតមានមែននោះ៖
ចូរឱ្យកុមារគេងចំហៀង ឬផ្កាប់លើកម្រាលដី
យកចេញឱ្យអស់នូវរបស់របរដែលមុខស្រួចក្បែរក្មេង
បន្ធូរសម្លៀកបំពាក់ដែលតឹងៗ
ពរក្មេងដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យគេមានរបួស
មិនត្រូវដាក់អ្វីចូលក្នុងមាត់គេ ឬព្យាយាមបញ្ឈប់ការប្រកាច់របស់គេឡើយ
ភាគច្រើនការប្រកាច់នេះនឹងបាត់ទៅវិញដោយខ្លួនឯង។ ចូរនាំកូនទៅជួបគ្រូពេទ្យឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានក្រោយពីប្រកាច់រួច ដើម្បីកំណត់ទៅលើមូលហេតុនៃការក្តៅខ្លួន។
ចូរទាក់ទងនឹងគ្រូពេទ្យសង្គ្រោះបន្ទាន់បើសិនជាការប្រកាច់មានរយៈពេលយូរជាង ១០នាទី៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.