ក្នុងអំឡុងពេលមាន ផ្ទៃពោះ ស្ត្រីភាគច្រើនតែងតែជួបនឹងបញ្ហាឡើងទម្ងន់។ ជាពិសេសចំពោះស្រ្តីដែលទើបតែ ក្លាយជាម្ដាយថ្មីៗ ពួកគេ តែងតែ មាន កង្វល់ចំពោះការឡើង ទម្ងន់។ ខាង ក្រោមនេះ គឺជាវិធីសាស្រ្តក្នុងការសម្រកទម្ងន់ដ៏មានប្រសិទ្ធិភាព បន្ទាប់ពីអ្នកសម្រាលកូន រួច សូមអនុវត្តតាម ជំហានសាមញ្ញទាំងនេះ ដើម្បី សម្រកទម្ងន់ដែល លើល។
ការបំបៅដោះកូនដោយទឹកដោះ
ការបំបៅដោះកូន គឺជាប្រភេទ នៃការធ្វើលំហាត់ប្រាណដែលជួយដុតបំផ្លាញច្រើន ជាង ៥០០ កាឡូរីរាល់ពេល។ ដូច្នេះ ការបំបៅដោះកូននឹងជួយ អ្នកក្នុង ការសម្រកទម្ងន់បានយ៉ាងល្អ ប្រសើរ។
លំហាត់ប្រាណ
សាកល្បងជាមួយនឹងការធ្វើលំហាត់ប្រាណ និងការលើកទម្ងន់ស្រាលៗ វាអាច ជួយឲ្យអ្នក ស្រកទម្ងន់បានលឿន។
និយាយថាទេ ចំពោះការ តមអាហារ
ព្រោះតែចង់សម្រកទម្ងន់ មានម្ដាយមួយចំនួនសុខចិត្តធ្វើការ តមអាហារ។ ជំនួសដោយការតមអាហារ អ្នកអាចបរិភោគអាហារដែលមានសារធាតុចញ្ចឹមបាន ត្រឹមត្រូវ ក្នុងជួយអ្នកឲ្យមាន សុខភាពល្អ និងកាត់បន្ថយនូវការស្ត្រេសបានផងដែរ។ រួមបញ្ចូល ទាំងគ្រាប់ធញ្ញជាតិ, ផ្លែឈើ, បន្លែ និងអាហារដែលកម្រិតជាតិខ្លាញ់ទាបនៅក្នុងរបបអាហាររបស់អ្នក។
សម្រាកឲ្យបាន គ្រប់គ្រាន់
ការស្ត្រេស គឺវាមិនល្អ សម្រាប់ស្រ្តី ដែលក្លាយជាម្ដាយថ្មីៗ ហើយ ក៏មិនល្អសម្រាប់ទារកផងដែរ។ វាអាច បង្កឲ្យអស់ កម្លាំង ការខ្ជិល និងបង្កជារលាក ហើយចុងក្រោយនឹងឈាន ដល់ការឡើងទម្ងន់ដោយសារតែការ រំលាយអាហារ មិនបានល្អ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.