កុំច្រឡំថាគោឡើងភ្នំ អ្នកត្រូវដឹកគោឡើងភ្នំ ឬត្រូវទៅញ៉ាំសាច់គោលើភ្នំឲ្យសោះ។ វាគ្រាន់តែជាឈ្មោះម្ហូបដ៏ឆ្ងាញ់មួយមុខ ដែលគេត្រូវយកសាច់គោសុទ្ធ និងបន្លែជាច្រើនមកដាក់បញ្ចូលគ្នា។ ដូច្នេះចង់ដឹងថា អាហារមួយមុខនេះត្រូវធ្វើយ៉ាងណាខ្លះ សូមមើលការណែនាំដូចខាងក្រោម៖
+ គ្រឿងផ្សំ៖
- សាច់គោ (យកសាច់សុទ្ធ)
- ពងទា
- ប័រ (បើចូលចិត្តអ្នកអាចប្រើប្រេងសណ្តែក ឬខ្លាញ់ជ្រូកជំនួសវិញក៏បាន)
- ស្ពៃបូកគោ, ការ៉ុត, ប៉េងបោះ, ត្រកួន, ដំឡូងបារាំង...
+ គ្រឿងផ្សំទឹកប្រហុក
- គលស្លឹកគ្រៃ
- សណ្តែកដី
- ក្រូចឆ្មា
- ស្ករស
- ប៊ីចេង
- ប្រហុក
- ម្ទេសទំ
+ វិធីធ្វើ
- យកសាច់គោហាត់ជាចំនិតៗស្តើងៗ យកដាក់ចានហើយដាក់ពង់ទាចូលទុកមួយកន្លេង
+ វិធីធ្វើទឹកប្រហុក
- ហាន់គល់ស្លឹកគ្រៃស្តើងៗដាច់ក្នុងចាន បន្ទាប់មកយកអំបិលម៉ត់ទៅច្របាច់ដើម្បីអោយគល់ស្លឹកគ្រៃទន់ល្អ។
- បុកសណ្តែកដី (កុំអោយម៉ត់) ដាក់ចូលក្នុងចានគល់ស្លឹកគ្រៃ បន្ទាប់មកដាក់ ស្ករស ប៊ីចេង និង ម្ទេសទុំ (ហាន់ជាចំណិតៗ) ចូល ហើយកូរអោយវាចូលគ្នា
- ដាំទឹកអោយពុះយកប្រហុកដាច់ចូលក្នុងទឹកកូរអោយវាបែកសាច់ រួចយកទឹកនោះទៅចាក់ចូលក្នុងចានគល់ស្លឹកគ្រៃ កូរអោយសព្វ ភ្លក់មើលថា ល្មម ឬនៅ បើមិនល្មមយើងអាចដាក់គ្រឿងតាមចំណូលចិត្ត។
- ជាចុងក្រោយច្របាច់ក្រូចឆ្មាដាក់ជាការស្រេច។
រៀបធ្វើ៖
កម្តៅឆ្នាំងអោយក្តៅ ហើយដាក់ប័រ បន្ទាប់មកដាក់សាច់គោ(ពងទាត្រូវវាយបញ្ចូលជាមួយសាច់គោ) និងបន្លែជាកាស្រេច។
* បញ្ចាក់បើមិនចូលចិត្តទឹកប្រហុក អ្នកអាចប្រើទាំងត្រីកោះកុងជំនួសក៏បានដែរ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.