ធ្មេញសស្អាតមិនត្រឹមតែអាចជួយលើកសម្រស់ស្នាមញញឹមរបស់អ្នកឲ្យកាន់តែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងទទួលបានភាពទាក់ទាញពីអ្នកនៅជុំវិញខ្លួនថែមទៀត។
អ្នកមិនចាំបាច់ចំណាយពេលលើការព្យាបាលនៅកន្លែងដែលថ្លៃៗនោះទេ គ្រាន់តែប្រើប្រាស់វិធីសាស្ត្របែបធម្មជាតិសាមញ្ញៗនឹងទទួលបានធ្មេញសស្អាតដូចបំណង។ តើអ្នកនៅចាំអីទៀត? ស្វែងរកគ្រឿងផ្សំសំខាន់ៗពីរមុខគឺ ម្សៅដុតនំ (baking soda) និងក្រូចឆ្មា ១ផ្លែ វានឹងជួយឲ្យធ្មេញឆាប់សស្អាតក្នុងពេលតែ ២នាទីប៉ុណ្ណោះ។
១. ចាក់ម្សៅដុតនំ (baking soda) ១ស្លាបព្រាបាយ ចូលទៅក្នុងចានមួយ
២. បន្ទាប់មកពុះក្រូចឆ្មាជាពីរចំណែក
៣. ច្របាច់យកទឹកឲ្យបាន ១ស្លាបព្រាបាយ
៤. លាយទឹកក្រូចឆ្មា ជាមួយនឹងម្សៅដុតនំ ឲ្យក្លាយជាល្បាយ
៥. រកក្រណាត់ ឬកន្លែងស្អាតមួយ
៦. ជ្រលក់កន្សែងចូលទៅក្នុងល្បាយនោះ រួចត្រដុសនៅលើធ្មេញឲ្យសព្វទាំងអស់
៧. រងចាំឲ្យបាន ២នាទី
៨. បន្ទាប់ពីលាងជម្រះធ្មេញរបស់អ្នកឲ្យបានស្អាត អ្នកនឹងទទួលបានលទ្ធផលដូចក្តីរំពឹងទុក។
សូមចង់ចាំថា វិធីនេះ មិនត្រូវអនុវត្តជាញឹកញាប់ពេកនោះទេ (១សប្តាហ៍ម្តងបានហើយ) ព្រោះការធ្វើញឹកញាប់ខ្លាំងពេកអាចប៉ះពាល់កាចាធ្មេញរបស់អ្នក៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.