Tuesday, September 22, 2015

គ្រឿង​ ផ្សំសាមញ្ញបំផុត តែអាច​ ព្យាបាល​ជំងឺប៉ោង​សសៃ និង​​ ឈាមកក​យ៉ា​មាន​ប្រសិទ្ធិភាព

គ្រឿង​ ផ្សំសាមញ្ញបំផុត តែអាច​ ព្យាបាល​ជំងឺប៉ោង​សសៃ និង​​ ឈាមកក​យ៉ា​មាន​ប្រសិទ្ធិភាព

ភាគច្រើនស្រ្ដី​ងាយទទួលរងនូវ​ ជំងឺប៉ោងសរសៃ និងការ​កកឈាម​ នៅក្នុងសរសៃ​ជាងបុរស ហើយ​មានមនុស្ស​ជាច្រើន​ដែលកំពុង​ ទទួលរង​ពីបញ្ហា​ សុខភាព​ទាំងនេះ។ ការ​រីកធំ និងហើម​ សរសៃឈាម​បានធ្វើឲ្យ​ មាន​រាំងស្ទះដល់​ ដំណើរការ​លំហូរឈាមឆ្ពោះទៅ​ កាន់បេះដូង ដែល​ជាហេតុ​ បណ្ដាលឲ្យ​មានបញ្ហា​ កកឈាម​នៅក្នុង​សរសៃ​ ឈាម។ ការ​ ប៉ោងសរសៃ​ឈាម​ ភាគច្រើន​លេចឡើង​ទៅលើ កជើង និងជើង។
ការប៉ោងសរសៃឈាម​ ត្រូវបានបង្កឡើង​ដោយការខូចសរសៃ និង​សន្ទះសរសៃ។ តើកត្តាអ្វីខ្លះ​ដែល​បង្កឲ្យ​មានបញ្ហាទាំង​ នេះកើត​ ឡើង ? កង្វះ​លំហាត់ប្រាណ, ការ​ មាន​ផ្ទៃពោះ , ការលើស​ ទម្ងន់, ឈរ ឬអង្គុយូរពេក, ឈាមកក , និងការ​ រងរបួស​អាចជាមូលហេតុ​នៃជំងឺនេះ។ ការស្ទះឈាមកក​នៅក្នុងសរសៃឈាម​ យូរ គឺជា​មូលហេតុ​ ដែល​បណ្ដាលឲ្យ​សរសៃ​ យឺត​ធ្លាក់យារ។ តែជាសំណាងល្អ បញ្ហាទាំងអស់​ នេះត្រូវបាន​ ដោះស្រាយ និងអាចធ្វើការព្យាបាល​ជាមួយនឹងឱសថធម្មជាតិ​ដ៏មានប្រសិទ្ធភាព ព្រមទាំង​ ការ​ផ្លាស់ប្ដូរ​ ទម្លាប់​មួយចំនួន​នៃការអង្គុយ​និងឈរ។ ការធ្វើលំហាត់ប្រាណ​ជាកត្តាដ៏សំខាន់​ដែលអ្នកគួរតែ​អនុវត្តន៍ឲ្យ​បានទៀងទាត់​ ផងដែរ។
រូបមន្តប្រឆាំង​ នឹងការប៉ោងសរសៃឈាម និងការកកឈាមនេះ ត្រូវបាន​ គេប្រើប្រាស់​ ជាច្រើន​ជំនាន់ដោយសារ​តែវា​ មានអត្ថប្រយោជន៍​ដ៏អស្ចារ្យ​ ។ រួបមន្ដ​ដ៏មាន​ ប្រសិទ្ធភាព​ សម្រាប់​ ការប៉ោង​សរសៃឈាម និងការ​កកឈាម​ ជាមួយនឹងគ្រឿង​ផ្សំសាមញ្ញតែ ២ មុខតែប៉ុណ្ណោះ។
គ្រឿងផ្សំ៖
– ទឹកដោះសត្វចៀម ១ កញ្ចប់
– សាប៊ូទារក​ ១ ដុំ
សេចក្ដីណែនាំ៖
បន្ទាប់ពីកិនសាប៊ូទារក​ឲ្យម៉ត់ល្អ រួចលាយឲ្យសព្វ​ ជាមួយទឹកដោះ​ សត្វចៀម។ អ្នកគ្រាន់តែ​យកល្បាយនេះ មក​លាបរឹតនៅលើតំបន់ដែល​មានបញ្ហា​ជាការស្រេច។ អនុវត្តន៍​ បែបនេះ​ ឲ្យ​ បាន ៣ដង ក្នុង​ មួយថ្ងៃ។
នៅពេលដែល​អ្នកចាប់ផ្ដើម​ធ្វើការព្យាបាល អ្នកត្រូវអនុវត្តន៍ និងការ​ លាបរឹតល្បាយនេះ​ឲ្យបាន ៣​ ដងជារៀង​រាល់ថ្ងៃ។ ល្បាយនេះ​ អ្នក​ គួរតែ​ រក្សាទុក​ វានៅ​ក្នុង​ ទូរទឹកកក​ ឲ្យ​ បាន​ត្រឹមត្រូវ៕
មតិយោបល់របស់ប្រិយមិត្