មានមនុស្សម្នាក់ហើយក្នុងចំណោមមនុស្ស១០នាក់ដែលធ្លាប់មានបទពិសោធន៍ទទួលបានអារម្មណ៍សុខស្រួលដូចឈានដល់ចំណុចកំពូលក្នុងពេលរួមភេទអីចឹង ក្នុងពេលពួកគេហាត់ប្រាណ។
អ្នកចូលចិត្តហាត់ប្រាណក្នុងក្លិបហាត់ប្រាណនឹងប្រាប់អ្នកថា គ្មានអ្វីដែលស្ងៀមស្ងាត់ និងមានសេចក្តីសុខដូចការហាត់ប្រាណដែលប្រើកម្លាំងខ្លាំងក្លានោះទេ។ ប៉ុន្តែរឿងនេះអាចជាហេតុផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយផងដែរ ព្រោះក្រោយពីមានការស្រាវជ្រាវរួចមក គេរកឃើញថា មានបុរស និងស្ត្រី ប្រហែល ១០ភាគរយហើយដែលធ្លាប់មានអារម្មណ៍សុខស្រួលដូចរួមភេទក្នុងពេលហាត់ប្រាណអីចឹង។ វេជ្ជបណ្ឌិត Debby Herbenick សាស្ត្រាចារ្យខាងផ្លូវភេទរបស់ទស្សនាវដ្តី Men Health បានធ្វើការស្រាវជ្រាវទៅលើអព្ភូតហេតុមួយក្រោយពីអ្នកហាត់ប្រាណទទួលបានភាពសុខស្រួលដូចក្នុងពេលរួមភេទ ក្រោយពីពួកគេហាត់ប្រាណដោយការលើកជើងទាំងពីរឡើងទៅលើត្រង់ក្នុងពេលកំពុងតែដេក ដើម្បីយកសាច់ដុំក្បាលពោះ។ គាត់បាននិយាយ បន្ថែមទៀតថា ការទទួលបានអារម្មណ៍សុខស្រួលដូចក្នុងពេលរួមភេទដោយសារហាត់ប្រាណគឺបណ្តាលមកពីការប្រឹងរបស់សាច់ដុំពោះ មិនមែនដោយសារតែពេលហាត់ប្រាណនោះ ខោរបស់ពួកគេកកិតលើប្រដាប់ភេទឡើយ។ ទោះជាយ៉ាងនេះក្តី អារម្មណ៍សុខស្រួលដែលកើតឡើងដោយសារការហាត់ប្រាណបែបនេះគឺខ្លាំងជាងការជួយខ្លួនឯង ប៉ុន្តែមិនខ្លាំងដូចការរួមភេទជាមួយដៃគូឡើយ៕