Tuesday, September 22, 2015

​សម្រាលកូន​រួច​ជ្រុះ​សក់ គួរ​ធ្វើ​ដូចម្តេច​?

​តើ​អ្នក​ធ្លាប់​សង្កេត​ឃើញ​ទេ​ថា​ក្រោយពេល​ដែល​អ្នក​សម្រាលកូន​រួច សក់​អ្នក​តែងតែ​ជ្រុះ ដូចនេះ​បើ​អ្នក​មាន​អា​ការៈនេះ អ្នក​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​កុំឲ្យ​វា​ជ្រុះ​កាន់តែច្រើន​?

​អ្នក​ត្រូវ​តែ​ជ្រើសរើស​សាប៊ូកក់សក់​ដែល​ត្រូវ​នឹង​ប្រភេទ​សក់​អ្នក​ដើម្បី​កក់សក់ ហើយ​នៅពេល​ដែល​កក់ មិន​ត្រូវ​ប្រើ​កម្លាំង​ធ្ងន់​នោះទេ ត្រូវ​ប្រើ​ថ្នមៗ ហើយ​នៅពេល​ដែល​ក​ក់រួច អ្នក​មិន​ត្រូវ​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់មក​ផ្លុំ​នោះទេ ត្រូវ​តែ​ឲ្យ​វា​ស្ងួត​ដោយ​ខ្លួនឯង ហើយ​ក្រាស់​សិតសក់​ត្រូវតែ​ប្រើ​ក្រាស់​ប្រហោង​ធំ ហើយ​សិត​ថ្នមៗ​។​​នៅពេល​ដែល​អ្នក​កំពុង​ដែល​បំបៅ​ដោះកូន អ្នក​មិន​ត្រូវ​លាប​សក់ និង​អ៊ុតសក់​នោះទេ ព្រោះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​អ្នក ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ទៀត​ផង​។​​អ្នក​មិន​ត្រូវ​ឲ្យ​សក់​អ្នក​ត្រូវ​ថ្ងៃ​ច្រើន​នោះទេ ព្រោះ​វា​នឹង​ស្ងួត ហើយ​ងាយ​ជ្រុះ​ខ្លាំងណាស់​ក្រោយពេល​ដែល​អ្នក​ត្រូវ​ថ្ងៃ​ច្រើន​។​​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ប៉ូវ​ច្រើនពេក​នោះទេ ព្រោះ​នៅពេលដែល​សារធាតុចិញ្ចឹម​ក្នុង​ខ្លួន​អ្នក​ហួស​កម្រិត វា​នឹង​ធ្វើឲ្យ​សក់​អ្នក​ជ្រុះ​ដូចគ្នា ដូចនេះ​អ្នក​ត្រូវ​បរិភោគ​ល្មម​ទៅ​បាន​ហើយ​។​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​អ្ន​កឲ្យសប្បាយ មិនត្រូវ​មាន​សំពាធ​ផ្សេងៗ​នោះទេ ព្រោះ​សំពាធ​ទាំងនេះ​អាច​ធ្វើឲ្យ​សក់​អ្នក​កាន់តែជ្រូះ​កាន់តែច្រើន ដូចនេះ​បើ​អ្នក​ហត់​នឹង​មើល​កូន​ច្រើន​ពេក អ្នក​ត្រូវ​ឲ្យ​ស្វាមី​អ្នក​ជួយ​ខ្លះ មិន​ត្រូវធ្វើ​តែ​ឯង​ទេ​។​​អ្នក​ត្រូវ​តែ​ឧស្សាហ៍​សិតសក់ ព្រោះ​នៅពេល​ដែល​វា​មិន​ទាក់ នោះ​សក់​អ្នក​នឹង​មិន​ងាយ​ជ្រុះ​ច្រើន​នោះទេ ត្រូវតែ​ប្រើ​ក្រាស់​ធំ​ដើម្បី​សិត​ទើបបាន មិន​ត្រូវ​ប្រើ​ក្រាស់​តូច​ឡើយ ព្រោះ​វា​ងាយ​ធ្វើឲ្យ​អ្នក​ជ្រុះស​ក់​ដូចគ្នា​៕