តើអត្ថប្រយោជន៍អ្វីខ្លះ ដែលទទួលបានពីការម៉ាស្សាបាតជើង មុនពេលចូលគេង? បន្ទាប់ពីអ្នកបានដឹងពី អត្ថប្រយោជន៍របស់វា អ្នកគួរតែអនុវត្តន៍អោយបានរៀងរាល់យប់៖
១. ជួយសំរាលអាការៈឈឺចាប់
២. ជួយធ្វើអោយចលនាឈាមរត់ប្រសើរឡើងវិញ
៣. ធ្វើយុវកម្ម
៤. វាជួយអ្នកជំងឺរាំរ៉ៃនៃប្រព័ន្ធកោសិកា អោយប្រសើរឡើងវិញ
៥. វាជួយបន្ថយអារម្មណ៍ស្ត្រេស និង អារម្មណ៍អស់កំលាំង
របៀបនៃការម៉ាស្សា៖
មុនពេលចូលគេង, លាងសំអាតជើងរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ។ ជូតអោយស្ងួត អង្គុយចុះ ហើយចាប់ផ្តើមធ្វើការម៉ាស្សាពីចំនុចកែងជើង ទៅម្រាមជើង ដោយប្រើមេដៃរបស់អ្នកសង្កត់វាអោយខ្លាំងបន្តិច។ ម៉ាស្សាប្រមាណជា ១០ ទៅ ២០ នាទី នោះអ្នកនឹងមានអារម្មណ៍ធូរស្រាល ហើយគេងលក់ស្រួលផងដែរ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.