Tuesday, September 22, 2015

ចង់​សម្រាលកូន​ស្រួល ហើយ​មាន​សុខភាព​ល្អ អ្នក​គួរតែ ...

តើ​អ្នក​កំពុង​តែ​ព្យាយាម​យក​កូន​មែន​ទេ​? តើ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ឬ​នៅ សម្រាប់​ការ​យក​កូន​? ពិតណាស់ រឿង​ដំបូង​គេ និង​សំខាន់​បំផុត​នោះ​គឺ សុខភាព​របស់​អ្នក​ផ្ទាល់​។ ពុក​ម្តាយ​មាន​សុខភាព​ល្អ នោះ​កូន​អាច​នឹង​មាន​សុខភាព​ល្អ​។ ក្នុងអំឡុង និង​បន្ទាប់​ពី​ការ​មាន​ផ្ទៃពោះ សុខភាព​ម្តាយ អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង ចំពោះ​សុខភាព​ទារក ទាំង​នៅក្នុង​ផ្ទៃ និង​ក្រោយពេល​កើត​រួច​។​

ដូច្នេះ តើ​អ្នក​គួរ​ប្រុងប្រយ័ត្ន និង​អនុវត្ត​តាម​ការណែនាំ​បែបណាខ្លះ ដើម្បី​ទទួលបាន​សុខភាព​ល្អ ទាំង​ម្តាយ និង​កូន​?

1.​ ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ មុនពេល​មាន​ផ្ទៃពោះ​
2.​ ​ចាប់ផ្តើម​ផ្លាស់ប្តូរ​របប​អាហារ និង​ការរស់នៅ ប្រកប​ដោយ​សុខភាព​ល្អ​
3.​ ​ឈប់​ផឹកស្រា ឬ​ជាតិ​អាល់​កុល​
4.​ ​ឈប់​ជក់បារី​
5.​ ​ចាប់ផ្តើម​ហាត់ប្រាណ​តិចៗ  ដើម្បី​ជួយ​រក្សា​រាងកាយ​ឲ្យ​ស្អាតល្អ និង​ការពារ​ការ​រលូត​កូន ព្រមទាំង​ផលវិបាក​នានា មុន និង​ក្រោយ​ពេល​សម្រាលកូន​
6.​ ​អាន និង​ស្រាវជ្រាវ​ឯកសារ​នានា ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​
7.​ ​ញ៉ាំ​បន្លែ និង​ផ្លែឈើ ដែល​អ្នក​មិន​ចូលចិត្ត ឬ​មិន​ធ្លាប់​ញ៉ាំ​ពីមុន​
8.​ ​ធ្វើ​កំណត់ត្រា​ផ្ទាល់ខ្លួន អំពី​កូន និង​ខ្លួន​អ្នក​ផ្ទាល់​
9.​ ​ញ៉ាំ​គ្រាប់​ថ្នាំ​បំប៉ន ដែល​ត្រូវបាន​ណែនាំ ដោយ​គ្រូពេទ្យ​ជំនាញ ដោយ​ត្រូវ​ប្រាកដថា មាន​ជាតិ​អាស៊ីតហ្វូលិ​ក ០,៤ មី​លី​ក្រាម​
10.​ ​តាមដាន​វដ្ដ​រដូវ​ខ្លួនឯង ឲ្យ​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុងការ​ប្រាប់​គ្រូពេទ្យ និង​កំណត់​អំពី​ថ្ងៃ​កើត​កូន​
11.​ ​សាកសួរ​យោបល់​មិត្តភក្តិ បងប្អូន ឬ​ម្តាយ​របស់​អ្នក អំពី​ការ​មាន​ផ្ទៃពោះ និង​ការធ្វើជា​ម្តាយ​គេ​
12.​ ​ចៀសវាង​ការប្រើប្រាស់ ឬ​ប៉ះពាល់ ជាមួយ​សារធាតុ​គីមី និង​សារធាតុពុល​នានា ដូចជា ថ្នាំ​សម្លាប់​សត្វ​ល្អិន ឬ​ថ្នាំ​បាញ់​មូស​ជាដើម​
13.​ ​ជួប​ជាមួយ​គ្រូ​ទន្តពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​មាត់​ធ្មេញ មុន​នឹង​មាន​ផ្ទៃពោះ​
14.​ ​សម្រាក និង​ថែទាំ​ខ្លួន​
15.​ ​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​
16.​ ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ ជា​រៀងរាល់​ខែ ដើម្បី​តាមដាន​សុខភាព​របស់​អ្នក និង​កូន​
17.​ ​ត្រូវ​បង្កើន​កាឡូរី​ក្នុង​មួយថ្ងៃ ប្រហែលជា ៣០០ ទៅ ៥០០ កា​ឡូរី អំឡុង​ពេល​មាន​ផ្ទៃពោះ​
18.​ ​សម្រេចចិត្ត និង​ជ្រើសរើស​គ្រូពេទ្យ​ជំនាញ មន្ទីរពេទ្យ ឬ​ឆ្មប ដើម្បី​សម្រាល​កូន​របស់​អ្នក​
19.​ ​ស្វែងយល់​អំពី​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ បញ្ហា​ពេល​មាន​ផ្ទៃពោះ ការ​សម្រាលកូន​មុន​កំណត់ និង​បញ្ហា​ផ្សេងៗ​ទៀត​
20.​ ​ពេល​ជិត​សម្រាល ត្រូវ​រៀបចំ​ប្រដាប់ប្រដារ និង​សម្ភារៈ​សម្រាប់​សម្រាលកូន ទុក​ឲ្យ​ហើយ​ស្រេច​
21.​ ​ការ​ហែល​ទឹក ជា​ជម្រើស​ដ៏​ល្អ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​បន្ធូរបន្ថយ​ការឈឺចាប់ និង​មិន​សូវ​ឡើង​គីឡូ​ច្រើនពេក​
22.​ ​ធ្វើ​ចលនា​តិចតួច មុន​ចូល​គេង ដើម្បី​កាត់បន្ថយ​ការ​រមួលក្រពើ​ពេលយប់​
23.​ ​រៀបចំ​ម៉ាស៊ីន​ថត សម្រាប់​ថត​ព្រឹត្តការណ៍ដ៏​គួរ​ឲ្យ​រំភើប​មួយនេះ​
24.​ ​រៀបចំ​ឯកសារ​របស់​អ្នក និង​កូន ឲ្យបាន​ស្រួលបួល ដើម្បី​ងាយស្រួល​រក ពេល​ទៅ​មន្ទីរពេទ្យ​..