កប្រហែលជាធ្លាប់បានឃើញស្នាមផ្នត់ខ្មៅជុំវិញ.ករបស់មនុស្សមួយចំនួន ហើយនេះបញ្ហានេះបណ្តាលមកពីការឡើងជាតិពណ៌នៃស្បែកខ្ពស់ជុំវិញស្បែក.ក។ ការឧស្សាហ៏ដុសលាងសម្អាតស្បែកញឹកញាប់នឹងធ្វើឲ្យស្បែករបស់អ្នកភ្លឺថ្លា ប៉ុន្តែមនុស្សជាច្រើនសម្អាតខ្លួនប្រាណដែរ តែមិនបានត្រឹមត្រូវ ពួកគេដុសលាងសម្អាតផ្ទៃមុខ តែមិនបានសម្អាតត្រង់កន្លែង.ក ដែលជាលទ្ធផលធ្វើឲ្យ.ក ខ្មៅ។ ប្រសិនបើតំបន់.ក របស់អ្នកខ្មៅ វានឹងធ្វើឲ្យអ្នកបាត់បង់សម្រស់ ហើយគ្មានទំនុកចិត្តលើខ្លួនឯងថែមទៀត។ ប៉ុន្តែមានវិធីសាស្ត្រធម្មជាតិមួយចំនួនជាជម្រើសប្រសើរបំផុតសម្រាប់កម្ចាត់បញ្ហា.កខ្មៅបាន។
ទឹកក្រូចឆ្មា
ក្រូចឆ្មាមានជាតិអាស៊ីត និងសារធាតុកម្ចាត់ជាតិពណ៌ ហើយអ្នកអាចប្រើទឹកក្រូចឆ្មាដុសលាង ដើម្បីកម្ចាត់បញ្ហា.កខ្មៅបាន។ លាយទឹកក្រូចឆ្មាជាមួយនឹងទឹកផ្កាកុលាបក្នុងបរិមាណស្មើគ្នា បន្ទាប់មកលាបលើស្បែករបស់អ្នកជាប្រចាំ ដូច្នេះបញ្ហា.កខ្មៅនឹងបាត់អស់។ អ្នកអាចឃើញលទ្ធផលក្នុងរយៈពេល ២សប្តាហ៏។
ត្រសក់
ដោយសារតែវត្តមានរបស់សារធាតុលាងជម្រះនៅក្នុងត្រសក់ អ្នកអាចប្រើទឹកត្រសក់ដើម្បីជម្រះភាពខ្មៅចេញពីលើស្បែក។ ដូច្នេះ លាបទឹកត្រសក់ដោយផ្ទាល់លើស្បែក ហើយទុកវាលើស្បែកបែបនេះរយៈពេលពេញ ១យប់។ អ្នកអាចលាងសម្អាតវាចេញដោយទឹកស្អាត ឬទឹកកុលាប ហើយរយៈពេល ២សប្តាហ៏ក្រោយមកអ្នកនឹងឃើញលទ្ធផល។
សំបកក្រូច
ដោយសារនៅក្នុងសំបកក្រូចមានវត្តមានរបស់វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយឲ្យស្បែកសស្រស់ថ្លា។ វត្តមានរបស់វីតាមីន C មានផ្ទុកនូវសារធាតុកម្ចាត់ពណ៌ ដូច្នេះ លាយម្សៅសំបកក្រូចជាមួយនឹងទឹកដោះគោ បន្ទាប់មកលាបលើតំបន់.ក និងលាងសម្អាតចេញក្រោយរយៈពេល ១៥-២០នាទី ដើម្បីទទួលបានលទ្ធផលល្អ។
ដំឡូងបារាំង
ដោយសារដំឡូងបារាំងមានផ្ទុកនូវសារធាតុកម្ចាត់ជាតិពណ៌ ដូច្នេះវាក៏អាចជួយកម្ចាត់បញ្ហាស្បែកស្រអាប់ ឬស្បែកខ្មៅបានដែរ។ អ្នកអាចប្រើទឹកដំឡូងបារាំងដើម្បីកម្ចាត់ស្នាមអុចខ្មៅ និងស្នាមរង្វង់ខ្មៅ។ ហើយអ្នកអាចប្រើបន្ទះដំឡូងបារាំង ឬអ្នកអាចប្រើទឹកដំឡូងបារាំង រួចបិតលើ.ក ខ្មៅរយៈពេល ២-៣នាទី បន្ទាប់មកលាងសម្អាតវាចេញនឹងទឹកស្អាត។ អនុវត្តវិធីនេះ ២ដងក្នុង ១ថ្ងៃ នោះអ្នកនឹងឃើញលទ្ធផលល្អក្នុងរយៈពេល ២-៣សប្តាហ៏។
ប្រទាលកន្ទុយក្រពើ
សាច់ប្រទាលកន្ទុយក្រពើមិនត្រឹមតែអាចជួយផ្តល់សំណើមដល់ស្បែកប៉ុណ្ណោះទេ តែវាក៏ជាភ្នាក់ងារលាងសម្អាតផងដែរ។ ប្រើវិធីសាស្ត្រធម្មជាតិនេះ ដើម្បីជួយឲ្យស្បែកសភ្លឺថ្លា។ យកសាច់ប្រទាលកន្ទុយក្រពើលាបដោយផ្ទាល់លើស្បែក រួចលាងសម្អាតវាចេញក្រោយរយៈពេលកន្លះម៉ោង។ អនុវត្តវិធីនេះឲ្យបានទៀងទាត់ នោះអ្នកនឹងសង្កេតឃើញលទ្ធផលក្នុងរយៈពេល ២សប្តាហ៏៕