Tuesday, September 22, 2015

ខ្សែ​បេះដូងអាចបកស្រាយពីអត្តចរិករបស់អ្នក

បើ​យោង​តាមអ្នក​ជំនាញផ្នែកទស្សទាយ៏​បាតដៃ​បាន​ឲ្យ​ដឹងថា ខ្សែបេះ​ដូង​​ស្ថិត​នៅបន្ទាត់ខាងលើ​គេ ដែល​ចាប់​ផ្តើម​ពី​ក្រោម​ម្រាម​ដៃកណ្តោល​រហូត​ដល់​ចុង​ម្រាមដៃកូន​អាច​បកស្រាយពីអត្តចរិករបស់អ្នកបាប។ ដូចច្នេះសូមពិនិត្យមើល ​តើ​ខ្សែបេះដូង​ណា​មួយដែល​ជា​របស់អ្នក?

១. ប្រសិនបើនេះ​ជាខ្សែបេះដូង​របស់អ្នក អ្នកជា​មនុស្សវៃឆ្លាត, មាន​មហិច្ចតា, និងមាន​ភាពឯករាជ្យ។ លើសពីនេះ​ទៀត អ្នកអាចធ្វើការ​កាត់សេចក្តី និង​សម្រេចចិត្ត​បានល្អ។ តែទោះបីជា​យ៉ាងណាក៏​ដោយ អ្នកជា​មនុស្ស​អាត្មានិយម, គិតថា​លុយសំខាន់​បំផុត​សម្រាប់ជីវិត។ មួយវិញទៀត​អ្នក​ជាមនុស្សដែល​តែងតែ​ប្រើគុណសម្បត្តិ​នៃសមត្ថភាព​ដ៏ល្អរបស់ខ្លួន មក​ពង្រឹង​ទំនាក់ទំនង និង​ជីវិតរស់នៅ​របស់​អ្នក។

២. ប្រសិនបើនេះជាខ្សែបេះដូង​របស់អ្នក បានន័យ​ថា អ្នកជា​មនុស្សដែល​គិតច្រើន, មានសន្តាន​ចិត្តល្អ និង​ជាមនុស្សធ្វើឲ្យ​អ្នកដទៃជឿ​ទុកចិត្ត។ ជា​ពិសេស​អ្នក​ជាមនុស្ស​ដែល​ងាយ​នឹង​រំជួលចិត្ត។

៣. ប្រសិនបើនេះជាខ្សែបេះដូង​របស់អ្នក បានន័យថា អ្នកជា​មនុស្សមានក្តីសុខ និង​ទំនុកចិត្តនៅក្នុងជីវិតស្នេហា​របស់អ្នក, មិន​ថាអ្នក​នៅលីវ ឬក៏មាន​គូរួចក៏ដោយ។

៤. ប្រសិនបើនេះជាខ្សែបេះដូងរបស់អ្នក អ្នក​ជាមនុស្ស​អត់ធ្មត់, ចេះថ្នាក់ថ្នម, ចិត្តស្ងប់, មានក្តីស្រឡាញ់ និង​ពោរពេញទៅ​ដោយគោល​បំណង។ មិន​តែ​ប៉ុណ្ណោះ អ្នក​ជាប្រភេទ​មនុស្ស​មិន​សម្លឹង​មើល​ប្រយោជន៏​អ្នកដទៃ៕