8វាចំបាច់ណាស់ ដែលយើងទាំងអស់ គ្នាត្រូវដឹង និងការពារទុកជាមុន ដើម្បីកុំអោយកើតជ ម្ងឺទឹកនោមផ្អែម។ លំពែងមានតួនាទី ដើម្បីកំនត់កម្រិតជាតិស្ករនៅក្នុងឈាម ក្នុងចំនុចនេះ វាពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រសិនបើលំពែងមាន បញ្ហាមិនប្រក្រតីកើតឡើង វាអាចបណ្តាលអោយ កើតជម្ងឺទឹកនោមផ្អែម។ តាមការស្រាវជ្រាវរបស់ កម្មវិធីស្រាវជ្រាវជាតិ (National Research Program ) បានអោយដឹងថា លំពែងមានសមត្ថភាព ព្យាបាលខ្លួនឯងបាន យ៉ាងឆាប់រហ័ស ជាពិសេសពេលមនុស្ស ឈានដល់ការ បំរែបំរួលនៅ ពេលពេញវ័យ។
យោងតាមការសិក្សានៅ Switzerland មានមនុស្សប្រហែល ចំនួន៤០ , ០០០នាក់ ទទួលរងគ្រោះដោយ ជម្ងឺទឹកនោមផ្អែម ប្រភេទទី១ ដោយសារការ បាត់បង់នៃកោសិកានៅ ក្នុងលំពែង (Pancreatic Beta Cells ) ដែលការដឹកជញ្ចូន ជាតិស្ករនៅក្នុង រាងកាយយើងមានបញ្ហា។ លើសពីនេះទៅទៀត អ្នកស្រាវជ្រាវបានបញ្ជាក់ថា កោសិកាលំពែង ដែលបានបាត់បង់ គឺវាមិនកកើតជាថ្មីនោះទេ។
ប៉ុន្តែអ្នកស្រាវជ្រាវ នៅក្នុងសាកលវិទ្យាល័យនៃ Geneva ទទួលបានជោគជ័យ ក្នុងការពិសោធន៏លើបញ្ហានេះ។ ពួកគេបានទទួល លទ្ធផលវិជ្ជាមាន២៖
– ទី១៖ កោសិកា Pancreatic Alpha Cell បានធ្វើការ ផ្លាស់ប្តូរខ្លួនទៅ ជាការសិកា Pancreatic Beta Cells ដែលអាចបង្កើត Insulin ដើម្បីកុំអោយ កើតជម្ងឺទឹកនោមផ្អែម។
– ទី២៖លំពែងក៏អាចមានសមត្ថភាពធ្វើការដូច Pancreatic Beta Cells ផងដែរ។
វិធីព្យាបាលលំពែងដោយបែបធម្មជាតិ៖
វិធីខាងក្រោមនេះគឺ មានប្រសិទ្ធភាពបំផុត ក្នុងការជួយបង្កើន កោសិកាក្នុងលំពែង ដែលអាចជួយយើង ដើម្បីប្រឆាំងពីជម្ងឺទឹកនោមផ្អែម។
– ទឹក ១លីត្រ
– ស្រូវសាឡី (Rye Meal )
របៀបធ្វើ៖
យកស្រូវសាឡីនិងទឹកដាក់ក្នុងឆ្នាំងធំមួយ ហើយរំង្ងា ដោយកុំអោយវាមា នពពុះ។ ក្រោយមកអ្នកត្រូវដាក់៖
– ចេកហាន់ជាចំនិតៗ ឬទឹកស៊ីរ៉ូ Raspberry ១ស្លាបព្រាបាយ
– Hazelnut ដែលគេចញ្ច្រាំ ១ស្លាបព្រាបាយ
– Walnuts ដែលគេចញ្ច្រាំ ១ស្លាបព្រាបាយ
– អំបិល ១ / ២ស្លាបព្រាបាយ
បន្ទាប់ពីអ្នកបានលាយបញ្ចូល គ្រឿងផ្សំទាំងនេះ អ្នកអាចទទួលទាន អោយបាន៣ដងក្នុង១ថ្ងៃ។
លើកទី១ ទទួលទានវា២០នាទី មុនអាហារពេលព្រឹក។ លើកទី២ មុនពេលអាហារ ពេលល្ងាច។ លើទី៣ មុនពេលអាហារ ពេលយប់។ ទទួលទានវាអោយ បានរៀងរាល់ថ្ងៃ អោយបាន២០ថ្ងៃ។ សូមត្រូវចងចាំថា អ្នកត្រូវកម្រិតការ ទទួលទានអាហារ ដែលសំបូរទៅ ដោយសារជា តិចញ្ចឹមដូចជា ម៉ាញ៉េស្យូម ផូស្វ័រ និង ម៉ង់កាណែត។ ហើយម្យ៉ាងវិញទៀត អ្នកក៏អាចផឹកទឹកក្តៅអ៊ុនៗ លាយជាមួយ ទឹកខ្មេះ ដែលចម្រាញ់ចេញពីផ្លែប៉ោម ប្រសិនបើក្រពះអ្នកមិនធ្វើទុក