ជាទូទៅ សុដន់ធ្លាក់យារ ហើយ បាត់បង់ ភាពទាញចាប់ផ្តើមកើតឡើងនៅពេល ដែលស្ត្រី មានអាយុកាន់តែ ច្រើន។ ប៉ុន្តែ មានវិធីសាស្រ្ត មួយ ចំនួន ដែលអាចជួយអ្នកឲ្យដោះស្រាយ បញ្ហានេះ បាន។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីរក្សាសុដន់មិនឲ្យយារធ្លាក់៖
– រក្សាទម្ងន់ឲ្យ បានល្អប្រសើរបំផុត
– ផឹកទឹកឲ្យ បានច្រើន
– ទទួលទានអាហាររូបត្ថម្ភឲ្យបានច្រើន
– ការធ្វើលំហាត់ប្រាណទៀងទាត់
– ការម៉ាស្សដើមទ្រូងរបស់អ្នកជាមួយប្រេងប្រទាលកន្ទុយក្រពើ និង ប្រេងទទឹម
ឱសថបុរាណសម្រាប់ធ្វើឲ្យសុដន់ របស់អ្នកធំតឹងណែន
១ . ការធ្វើលំហាត់ប្រាណសុដន់
ជំរុញឲ្យមានការ ពង្រឹងសាច់ដុំដើមទ្រូងនៅក្រោម សុដន់ គឺជាអ្វីដែល អ្នកត្រូវធ្វើ។ នេះគឺជាការធ្វើលំហាត់ប្រាណដែលមានភាពងាយស្រួលបំផុត ក្នុងការធ្វើឲ្យសុដន់ធំតឹងណែន។ ការអនុវត្តន៍ លំហាត់ប្រាណបែបនេះនឹងជួយឲ្យសុដន់ ងើយឡើងមិនយារធ្លាក់ និងកាត់បន្ថយការកើនឡើងជាតិខ្លាញ់លើស នៅជុំវិញដើមទ្រូង។
២ . ម៉ាសបិទសុដន់
ខាងក្រោមនេះ ជាម៉ាសបិទសុដន់ដែល មិនគួរឲ្យជឿ និងមានប្រសិទ្ធភាព ខ្លាំងណាស់ដែល អ្នកគួរតែប្រើឲ្យបានមួយដង ក្នុងមួយសប្ដាហ៍ ដើម្បីទទួលបានលទ្ធផលដ៏ល្អបំផុត។
របៀបធ្វើម៉ាស៖
– ម្សៅទឹកដោះគោ yogurt ១ ស្លាបព្រាបាយ
– ប្រេងវីតាមីន E ១ ស្លាបព្រាបាយ
– ស៊ុត ១ គ្រាប់
សេចក្ដីណែនាំ៖
លាបម៉ាសនេះ នៅលើដើមទ្រូង របស់អ្នកថ្នមៗ រួចរទុកប្រហែល ៣០ នាទី។ បន្ទាប់មកទើបធ្វើការលាងជម្រះចេញជាមួយ ទឹកត្រជាក់។
៣ . ការម៉ាស្សា
យ៉ាងហោចណាស់ត្រូវម៉ាស្សាដើមទ្រូង ឲ្យបាន ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍ ជាមួយនឹងប្រេងអូលីវ ឬប្រេងដូង។
៤. ម៉ាស្សទឹកកក
ទឹកកកក៏អាចជួយឲ្យស្បែក ភ្លឺថ្លា ដូចច្នេះអ្នកអាចយកទឹកកកមកលុញលើដើមទ្រូងជាមួយចលនារាងជារង្វង់។
៥. ប្រេងរុក្ខជាតិ
ម៉ាស្សដើមទ្រូងជាមួយនឹងប្រេងដូង, ប្រេងទំពាំងបាយជូ , ឬប្រេងបន្លែ។
៦. ប្រេង ពិសេស
ម៉ាស្សាដើមទ្រូងជាមួយនឹងប្រេងការ៉ុត , ប្រេងស្លឹក គ្រៃ ឬប្រេងគ្រាប់ធញ្ញជាតិ។
កត្តាដែលអ្នកគួរតែជៀសវាង
– ការជក់បារី និងការវាយខ្លាំងៗ ទៅលើដើម ទ្រូង
– ការពាក់អាវទ្រនាប់ ដែលមានទំហំមិនត្រឹមត្រូវ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.