Monday, September 21, 2015

វិធីងាយៗទាំង ៨យ៉ាងសម្រាប់ សម្រក់ក្បាលពោះ យ៉ាងមានប្រសិទ្ធិភាព

វិធីងាយៗទាំង ៨យ៉ាងសម្រាប់ សម្រក់ក្បាលពោះ យ៉ាងមានប្រសិទ្ធិភាព
 September 21, 2015  ចំណេះដឹង | 
តើអ្នកចង់បំបាត់ខ្លាញ់ ដែលមាននៅលើក្បាលពោះ របស់អ្នកដែរឬទេ? នៅខាងក្រោមនេះ ជាវិធីងាយៗទាំង ៨យ៉ាង ដែលអាចជួយអោយ អ្នកបំបាត់ជាតិខ្លាញ់ មាននៅក្នុងខ្លួន ជាពិសេសនៅលើក្បាលពោះ តែម្តងយ៉ាងមានប្រសិទ្ធភាព។
១. ញ៉ាំទឹកក្រូចឆ្មា៖ ការផឹកទឹកក្រូច គឺផ្តល់ប្រសិទ្ធខ្ពស់សម្រាប់អ្នក ដែលចង់សម្រក់ខ្លាញ់ក្បាលពោះ។ អ្នកគ្រាន់តែច្របាច់ក្រូចឆ្មា ចូលទៅក្នុងទឹកក្តៅ បន្ទាប់មកដាក់អំបិលបន្តិច ហើយអ្នកត្រូវផឹកវាអោយបានរាល់ថ្ងៃ។ វានឹងជួយធ្វើអោយការ រំលាយអាហាររបស់យើង និងជាតិខ្លាញ់ ដែលមាននៅក្នុងខ្លួនបានផងដែរ។
២. ញ៉ាំអាហារ ដែលបានមកពីធញ្ញាជាតិដូវជាអង្ករសម្រូប នំបុ័ង ។ល។
៣. ជៀសវៀងអាហារ មានជាតិផ្អែម៖ កុំញ៉ាំអាហារ មានជាតិស្ករ ឬក៏ភេសជ្ជៈ ដែលមានជាតិផ្អែម ហើយនិងអាហារមានជាតិខ្លាញ់។
៤. ផឹកទឹកអោយបានគ្រប់គ្រាន់ ៖ ទឹកអាចជួយសម្រួលដល់ រាងកាយរបស់យើង អោយធ្វើការរំលាយអាហារ បានលឿនជាងមុន។
៥. ទទួលទានខ្ទឹមសអោយបាន ២ ឬ៣ កំពិសជារៀងរាល់ព្រឹក បន្ទាប់មកផឹកទឹកក្រូចឆ្មា១កែវ។វាអាចជួយអោយ អ្នកស្រក់គីឡូបាន ហើយមិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើអោយចលនាឈាមរត់ បានស្រួលបានផងដែរ។
៦. ជៀសវៀងកុំញ៉ាំសាច់ច្រើន៖ អ្នកត្រូវទទួលទាន បន្លែអោយបានច្រើន ប្រសិនបើអ្នកចង់ធ្វើ អោយខ្លាញ់ ដែលមាននៅលើក្បាលពោះអ្នកបាត់។
៧. ញ៉ាំផ្លែឈើអោយបានច្រើន៖ យើងដឹងហើយថា នៅក្នុងផ្លែឈើវាផ្ទុកទៅដោយសារ ធាតុល្អៗជាច្រើន ដែលជួយអោយរាងកាយ របស់យើងមានសុខភាពល្អ។ ជាតិការពារអុកស៊ីតកម្ម ជាតិខនិជ និងវីតាមីន ដែលមាននៅក្នុងផ្លែឈើ ក៏អាចជួយដល់រាងកាយ បំបាត់ជាតិខ្លាញ់បានផងដែរ។ ដូច្នេះអ្នកគួរញ៉ាំផ្លែឈើ នៅពេលព្រឹក និងពេលល្ងាច ដើម្បីអោយក្បាលពោះស្រក់ខ្លាញ់។
៨. ញ៉ាំអាហារដែលមានជាតិហិល៖ អាហារដែលមានជាតិហិលដូចជា ខ្ញី ម្រេច អាចជួយដល់យើងក្នុងការ សម្រក់ខ្លាញ់បានផងដែរ ព្រោះវាអាចជួយបង្កើនប្រព័ន្ធប្រឆាំង Insulin ដែលមាននៅក្នុងរាងកាយ និងវាក៏កាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមបានផងដែរ។