សូមប្រយ័ត្ន!ប្រើកាស ហួសហេតុ អាចធ្វើឲ្យ អ្នកថ្លង់បាន
September 21, 2015 | ចំណេះដឹង |
តើអ្នកចូលចិត្តប្រើកាស ដើម្បីស្តាប់ចម្រៀង ដែឬទេ? ប្រសិនបើចូលចិត្តមែននោះ ពត៌មានមួយនេះអាច ជាដំណឹងអាក្រក់មួយ សម្រាប់អ្នក ព្រោះការសិក្សាជាច្រើនបានបង្ហាញថា ការប្រើកាសដោយបើក សម្លេងខ្លាំងៗជាមូលហេតុចម្បង ដែលធ្វើឲ្យសម្ថភាពនៃ ការស្តាប់របស់អ្នកឆ្លាក់ចុះ ជាពិសេសចំពោះកូនក្មេង និង មនុស្សជំទង់។
ការសិក្សាបានពន្យល់ថា នៅក្នុងត្រចៀករបស់យើង មានរោមតូចៗជាច្រើន ហើយរោមទាំងនោះមានតួរនាទី បញ្ចូនសម្លេងពីត្រចៀករ បស់អ្នកទៅកាន់ខួរក្បាល ហើយខណៈពេល អ្នកប្រើកាសដោយបើក សម្លេងខ្លាំងៗវានឹងធ្វើឲ្យ រោមទាំងនោះខូចខាត។ ក្នុងករណីធ្ងន់ធ្ងរវាក៏ អាចធ្វើឲ្យត្រចៀករលោកអ្នក ស្តាប់អ្វីលែងឮបានទៀតផង។
ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមាន ពីការប្រើកាស អ្នកត្រូវប្រើកាសដោយបើក សម្លេងឲ្យស្ថិត នៅក្រោម ៦០ % នៃកម្រិតសម្លេងទាំងអស់ ដែលអ្នកកំពុងស្តាប់ ហើយអ្នកត្រូវតែឈប់សម្រាក ឬដោះកាសចេញពី ត្រចៀករៀងរាល់មួយម៉ោងម្តង។ សូមចង់ចាំថាទោះបីជាអ្នក ប្រើកាសស្តាប់អ្វីក៏ដោយ ត្រូវស្តាប់កុំឲ្យលើសពីមួយម៉ោង បើមិនដូចនោះទេត្រចៀករបស់អ្នកនឹងឆាប់មានបញ្ហាជាមិនខាន៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.