Monday, September 21, 2015

អាការៈ​ គួរឲ្យ​ អៀនខ្មាស់ ៧យ៉ាងពេលស្ត្រីមាន​

អាការៈ​ គួរឲ្យ​ អៀនខ្មាស់ ៧យ៉ាងពេលស្ត្រីមាន​ផ្ទៃពោះ

ក្នុងពេលមាន​ផ្ទៃពោះរយៈពេល​ ៩ខែនេះ ស្ត្រីមានការជាច្រើនទាំងរូបរាងកាយ និងផ្លូវចិត្ត។ ស្ត្រីមួយចំនួន​រីករាយ​នឹងការមាន​ ផ្ទៃពោះក្នុង​ រយៈពេល ៣ត្រីមាស​នេះ ស្របពេល​ដែលស្ត្រី​មួយចំនួន​ទៀត​ប្រឹងប្រែង​ តស៊ូយ៉ាង​ លំបាក​ ទំរាំតែគ្រប់ ៩ខែ។
ជាធម្មតា ស្ត្រីមានផ្ទៃពោះ​បញ្ចេញអាការៈ​គួរឲ្យអៀនខ្មាស់​ ជាច្រើន ដែល​មានមានលក្ខណៈខុសគ្នា​ ពីមនុស្សម្នាក់​ទៅមនុស្សម្នាក់​ទៀត។ លើក​ ដំបូង អ្នកម្តាយ​នឹងប្រឈមមុខ​បញ្ហា​ ជា​ ច្រើន នៅពេល​ ដែលទើប​នឹងមាន​ការផ្លាស់ប្តូរ​ថ្មីៗ។ រាងកាយ​ របស់អ្នក​ក៏មានភាពផ្លាស់​ប្តូរ ស្របពេល​ នឹងអាការៈ​ចម្លែក​ពេល​មានផ្ទៃពោះ​ផងដែរ។
មូលហេតុ​នៃបំលាស់ប្តូរទាំងអស់នេះ​ បណ្តាលមក​ពី របបអាហារ , អរម៉ូន និងហ្សែនយ៉ាង​ប្រាកដ។ អ្នក​អាចជួប​នឹងភាព​ អៀនខ្មាស់ ប៉ុន្តែក្តីសុខ​ពេលដែល​បានក្លាយ​ជាអ្នកម្តាយ​ពិតជា​ ច្រើន​ ជាងអ្វីដែល​អ្នកធ្លាប់​ រំពឹងទុកទៅទៀត។ ខាងក្រោមនេះ​ជាអាការៈគួរឲ្យអៀន​ខ្មាស់ ៧យ៉ាងដែលស្ត្រីមានផ្ទៃពោះ​ត្រូវជួប​ប្រទះ៖
លេចនោម
ស្ត្រីមានផ្ទៃពោះ​ភាគច្រើនលេច​នោម​ ក្នុងពេល​យល់សប្តិ។ នៅពេល​ ស្ត្រីមាន​ផ្ទៃពោះ សាច់ដុំត្រគាក​របស់នាង​រលុង ដូច្នេះ​ វាបណ្តាល​ ឲ្យលេច​នោមបន្តិច។ នេះត្រូវ​បានគេ​ ទទួលស្គាល់​ ថា ការលេចនោម​ដែលមិន​អាចទប់​ បានន។ ការលេច​ នោម​ នេះអាច​ កើតឡើង​នៅពេល​ នាង​កណ្តាស់ ឬក្អក ហើយ​ បញ្ហានេះ​អាចបន្ត​កើតឡើង​រហូតដល់​សម្រាល​ កូនរួច។
មុន
ការមានផ្ទៃពោះ​ជាពេលវេលា​ដែលអរម៉ូន​ របស់ស្ត្រី​ ផលិត​ជាតិប្រេង ដូច្នេះវា​ ធ្វើឲ្យអ្នក​ ចេញមុន។ អ្នកអាច​សាកល្បង​វិធីសាស្ត្រធម្មជាតិ ដើម្បី​ បំបាត់បញ្ហា​នេះបាន ប៉ុន្តែយល់ល្អ​ គួរតែ​ ប្រឹក្សា​ ជាមួយនឹង​វេជ្ជបណ្ឌិត​ ជាមុនសិន មុននឹង​ ពិសារឱសថ​ណាមួយ។ ឱកាស​ នៃការឡើង​ ជាតិពណ៌ខ្មៅ​ក៏កើតឡើង​ផងដែរ​ក្នុងកំឡុងពេល​ មានផ្ទៃពោះ​ នេះ។
ទល់​លាមក
យ៉ាងហោចណាស់​ក្នុងកំឡុងពេល​ ចុងត្រីមាសទី ២ ឬទី ៣ ស្ត្រីមាន​ ផ្ទៃពោះជាង ៨០ % ប្រឈមមុខ​នឹង​អាការៈទល់​លាមក។ មូលហេតុ​ ដែល​ធ្វើឲ្យ​ ទល់លាមក​បែបនេះ​ បណ្តាល​ មកពី​ ចលនា​ ពោះវៀន​ ត្រូវបាន​ រំខានដោយ​សកម្មភាព​ របស់អរម៉ូន។ វាមិនមែន​ជាបញ្ហាសុខភាព​ដែលគួរឲ្យព្រួយបារម្ភ​ទេ តែវា​ ជាអាការៈមួយ​គួរឲ្យអៀនខ្មាស់​ ចំពោះស្ត្រីមាន​ផ្ទៃពោះ។
ទ្វារមាស​បញ្ចេញ​ ធុំក្លិន​មិនល្អ
អាការៈដែលគួរឲ្យអៀនខ្មាស់​ បំផុតចំពោះស្ត្រី​មានផ្ទៃពោះគឺ បញ្ហាទ្វាមាស​ធុំក្លិនមិនល្អ។ វាកើតឡើង​ក្នុងកំឡុងពេល​ ត្រីមាសទី ៣។ គ្មានវិធីណា​អាច​ជួយកាត់បន្ថយ​បញ្ហានេះ​បាន​ ទេ ព្រោះដោយសារ​ភាពកើនឡើង​កម្រិតអរម៉ូន​របស់ស្ត្រីមាន​ផ្ទៃពោះ។ អ្នកអាចទៅប្រឹក្សាជាមួយ​នឹងវេជ្ជបណ្ឌិត ប្រសិនបើទ្វាមាស​ ជួបនឹង​បញ្ហាក្លិនអាក្រក់។
ជាតិហ្គាស និងភើ
អាកាៈទូទៅរបស់ស្ត្រីមាន​ផ្ទៃពោះគឺ បញ្ហាប្រព័ន្ធ​រំលាយអាហារ។ ដោយសារបញ្ហាប្រព័ន្ធរំលាយអាហារ​របស់ស្ត្រីមាន​ផ្ទៃពោះ​ មិនដូចគ្នា ធ្វើឲ្យការ​ ផលិត​ជាតិហ្គាស និងភើ​ អាច​កើតឡើង​គ្រប់​ ពេល។ អាការៈនេះអាច​នឹងកាត់បន្ថយ​បាន ដោយត្រូវជៀសវាង​ អាហារសំបូរ​ជាតិខ្លាញ់។ ការដើរ​ ក្នុងរយៈពេល ២០នាទី អាច​ជួយដោះ​ ស្រាយ​ បញ្ហា​ នេះបាន។
ដុះសក់
មនុស្សស្រី​ ពិតជាស្រឡាញ់​សក់ណាស់ ប៉ុន្តែមិនត្រូវនឹង​កន្លែងដែល​ ចង់បាន។ ក្នុងកំឡុង​ពេល​មានផ្ទៃពោះ អរម៉ូន​នឹងធ្វើឲ្យ​ សក់លូតលាស់​បានឆាប់​រហ័ស។ សក់​នៅលើក្បាល​នឹង​ ប្រែជា​ ភ្លឺថ្លា​ជាងធម្មតា ប៉ុន្តែការដុះសក់​ច្រើនពេក​នឹងក្លាយ​ជាបញ្ហា​សម្រាប់អ្នក។
ឡើងទម្ងន់
អ្នកត្រូវហ៊ានលះបង់​ រាងស្លីម និង​ភាពស្រស់ស្អាត​របស់អ្នក​ ក្នុងរយៈពេល ៩ខែ បើអ្នក​ ចង់ក្លាយ​ជាអ្នក​ម្តាយគេ។ រាងកាយ​ របស់អ្នក​ នឹងឡើង​ទម្ងន់ មើល​ទៅធាត់។ គ្រាន់តែ​ ត្រូវ​ យល់​ ថា នេះជារឿងទូទៅ​មួយសម្រាប់ស្ត្រី​ មានផ្ទៃពោះ។ ត្រូវចាំថា រាងស្លីមដ៏ស្រស់ស្អាត​របស់អ្នកនឹង​ត្រលប់មក​វិញ ក្រោយពេល​ សម្រាល​កូន​ រួច៕
មតិយោបល់របស់ប្រិយមិត្ត