Monday, September 21, 2015

ភាពប្រែប្រួល នៅលើផ្ទៃមុខ អាចប្រាប់

ភាពប្រែប្រួល នៅលើផ្ទៃមុខ អាចប្រាប់ពី ស្ថានភាពសុខភាព
តាមក្បួនបុរាណចិន បានបង្ហាញថា ស្បែកជាសរីរាង្គដ៏ធំមួយ ដែលអាចអនុញ្ញាតឲ្យ អ្នកដឹងពីបញ្ហាសុខភាពរបស់អ្នកពេល ដែលមានសញ្ញាប្រែប្រួលណា មួយកើតឡើងនៅលើវា ។ ខាង​ក្រោមនេះជា ការប្រែប្រួលមួយចំនួន នៅលើស្បែក ដែលអាចបង្ហាញពី ស្ថានភាពសុខភាពរបស់លោកអ្នក៖
1 . ប្រែប្រួលនៅលើថ្ងាស់ (មានបញ្ហាផ្លោកនោមនិងពោះវៀនតូច )
– ភាពប្រែប្រួល៖ មានមុននិងមានខ្លាញ់ច្រើន។
– មូលហេតុ៖ លោកអ្នកមានជាតិខ្លាញ់ ជាតិ​ អាកុល ជាតិស្ករ និងស្ត្រេសច្រើនពេក ហើយអាហារ ដែលអ្នកញាំនោះ បានធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការយឺតជាង ធម្មតា។
2 . ប្រែប្រួលនៅលើចញ្ចើម (មានបញ្ហាថ្លើម)
– ភាពប្រែប្រួល៖ មានមុខ គីស និងមានខ្លាញ់ច្រើន។
– មូលហេតុ៖ ទទួលទានសាច់ក្រហមច្រើនពេក អាឡែស៊ីជាមួយអាហារ ទទួលទាន
អាហារដែលធ្វើឲ្យក្រពះពិបាកកិនរំលាយ។
3 . ប្រែប្រួលនៅលើភ្នែកនិងក្រោមភ្នែក (មានបញ្ហាក្រលៀន )
– ភាពប្រែប្រួល៖ ស្បែកឡើងខ្មៅ ហើម
– មូលហេតុ៖ ជក់បារីច្រើន ផឹកស្រាច្រើន ឈាមរត់មិនល្អ​ បេះដូងធ្វើទុក
4 . ប្រែប្រួលនៅលើច្រមុះ(មានបញ្ហាបេះដូង)
– ភាពប្រែប្រួល៖ មានមុន អាចន៏រុយ និង​មានខ្លាញ់
– មូលហេតុ៖​ សម្ពាធឈាមឡើងខ្ពស់​ ឈាមរត់មិនល្អ នៅក្នុងផ្ទះយូរពេក ទទួលរងខ្យល់ និងឧស្ម័នពុលច្រើន។
5 . ប្រែប្រួលនៅលើថ្ពាល់(មានបញ្ហាថ្លើមនិងក្រលៀន )
– ភាពប្រែប្រួល៖ មានមុន អាចន៏រុយ ស្លេកស្លាំង
– មូលហេតុ៖ ជក់បារី ស្ត្រេស ញាំអាហារមិនតម និងមានជាតិស្ករច្រើន។
6 . បបូរមាត់និងចង្ការ (មានបញ្ហាក្រពះ)
– ភាពប្រែប្រួល៖ មានមុន អាចន៏រុយ ស្លេកស្លាំង
– មូលហេតុ៖ ញាំអាហារមានជាតិខ្លាញ់ ជាតិស្ករច្រើន ញាំស្រាច្រើន ស្តេ្រស និងគេងមិន បានគ្រប់គ្រាន់ ៕
មតិយោបល់របស់ប្រិយមិត្ត