រឿង ៧យ៉ាង ដែលអ្នកគួរឈប់ធ្វើនៅពេល មានអាការៈ ឈឺខ្នង
អាការៈឈឺខ្នងរ៉ាំរ៉ៃ ជាបញ្ហាទូទៅមួយ ដែលអាចប៉ះពាល់ដល់ ការងារ, គ្រួសារ និង សកម្មភាពពេលសម្រាក ពីការងារ។ ដូច្នេះ ដើម្បីកាត់បន្ថយនូវបញ្ហាបែបនេះ អ្នក គួរតែ ជៀសវាង ធ្វើសកម្មភាពមួយចំនួន។
កុំឈរច្រើន
មូលហេតុទូទៅ ធ្វើឲ្យឈឺខ្នងគឺ ការអង្គុយ បានតិច។ ការឈរយូរអាចបណ្តាលឲ្យសម្ពាធលើសន្លាក់ឆ្អឹង, សាច់ដុំ និង សរសៃយឺតមានការកើនឡើង។ រៀន អង្គុយឲ្យបាន ស្រួល និងត្រូវចាំ ថា រាល់ពេលដែលអង្គុយ ពិតជាអាចជួយកាត់បន្ថយ និងព្យាបាល អាការៈឈឺខ្នង របស់អ្នក។ ហើយក៏ត្រូវប្រាកដផង ដែរថា នៅផ្ទះ និង នៅកន្លែងធ្វើការត្រូវរៀបចំ ឲ្យបាន ត្រឹម ត្រូវ។
ឈប់រង់ចាំឲ្យការ ឈឺចាប់ជាដោយ ឯកឯង
ប្រសិនបើអ្នកមានការឈឺចាប់ ច្រើនជាងមួយសប្តាហ៏ ឬ ២សប្តាហ៏ អ្នកគួរតែ ទៅជួបនឹងវេជ្ជបណ្ឌិត ឬអ្នកព្យាបាលផ្នែករាងកាយ។ នៅពេល អ្នកមានបំណងចង់ព្យាបាល អាការៈ ឈឺចាប់ អ្នកនឹងប្រញាប់ចាប់ផ្តើម ព្យាបាលវា មិនយូរកមិនឆាប់ អ្នកនឹងជាសះស្បើយ។
ឈប់លើក របស់ធ្ងន់ៗ
មូលហេតុចំបងធ្វើឲ្យឈឺខ្នង គឺ ការឧស្សាហ៏លើករបស់ធ្ងន់ញឹកញាប់។ ប្រសិនបើការងារតម្រូវឲ្យលើករបស់ធ្ងន់ៗ អ្នកគួរតែសុំនយោជក ប្រសិនបើគាត់មានឧបករណ៏ ពិសេស (ឧបករណ៏បន្ថែម) អាចជួយ សម្រាលបន្ទុកការងាររបស់អ្នកបាន។
ឧស្សាហ៏ឱនពេក
មូលហេតុមួយផ្សេងទៀត ដែលបណ្តាលឲ្យឈឺខ្នងគឺ ការឧស្សាហ៏ ឱនពេក ព្រោះវាអាចធ្វើឲ្យសម្ពាធលើសរសៃយឺត លើខ្នងកើន ឡើង នាំឲ្យឈឺ សាច់ដុំ។ ដូច្នេះ គួរកុំ ឧស្សាហ៏ ឱនចុះ ពេក និងត្រូវធ្វើលំហាត់ប្រាណណាដែលអាច ជួយកាត់បន្ថយអាការៈឈឺខ្នង។
បញ្ឈប់វិធីព្យាបាលដោយការ យករបស់មកស្អំ
វិធីព្យាបាល ដូចជា៖ ការដាក់ ស្អំទឹកកក , ស្អំរបស់ក្តៅៗ ឬក៏ប្រើស ម្លេងរលកហាក់បីដូច ជាល្អម្យ៉ាង ប៉ុន្តែប្រសិទ្ធិភាពរបស់វាត្រឹម តែបណ្តោះអាសន្នប៉ុណ្ណោះ។ ការសិក្សាស្រាវជ្រាវ ភាគច្រើនបានបង្ហាញថា ការធ្វើលំហាត់ ប្រាណ និងប្រើឥរិយាបថដេកដើរឈរអង្គុយបាន ត្រឹមត្រូវពិតជាមានប្រសិទ្ធិភាពក្នុងការព្យាបាល អាការៈឈឺខ្នងបាន។ ការទៅជួប នឹងអ្នកជំនាញ ផ្នែករាងកាយ អាចជួយកំណត់បានថា ចលនាលំហាត់ប្រាណ មួយណាដែលមានប្រសិទ្ធិភាព បំផុតក្នុង ការព្យាបាល។
មិនត្រួវបញ្ឈប់ការធ្វើលំហាត់ប្រាណឡើយ
ការចាប់ផ្តើមដំបូងអាចនឹងមាន ការឈឺចាប់ ប៉ុន្តែការធ្វើលំហាត់ប្រាណអាចផ្តល់អត្ថប្រយោជន៏ច្រើនចំពោះអាការៈឈឺខ្នង។ វាជួយឲ្យសាច់ដុំរឹងមាំ ជួយបង្កើន ចរាចរណ៏ឈាម ដល់ សន្លាក់ឆ្អឹង និងសរសៃយឺតរបស់អ្នក ថែមទាំង ធ្វើឲ្យ មានសុខភាពល្អថែមទៀត ផង។
បញ្ឈប់ការយកចិត្តទុកដាក់ លើការធ្វើរោគវិនិច្ឆ័យ
មនុស្សមាន អាការៈឈឺខ្នង ច្រើនជាង ៨៥ % ដែលគិតថា ការឈឺចាប់នេះជារឿងមួយ មិនសំខាន់។ ការធ្វើតេស្តរោគ វិនិច្ឆ័យអាការៈឈឺខ្នងអាចបង្ហាញឲ្យ ឃើញឆ្អឹង, សរសៃ យឺត និងសន្លាក់ឆ្អឹងយ៉ាងលម្អិត , ការធ្វើតេស្ត អាចប្រាប់ពីមូលហេតុពិតប្រាកដ នៃអាការៈ ឈឺខ្នង ១០០ % ៕
មតិយោបល់របស់ប្រិយមិត្ត