ជាតិជូររបស់ក្រូចឆ្មាបានផ្តល់ អត្ថប្រយោជន៏ច្រើនចំពោះសម្រស់ អាចជួយព្យាបាល បញ្ហា ស្បែកគ្រប់ ប្រភេទ។ អ្នកជំនាញ បច្ចុប្បន្ននេះបានណែនាំឲ្យមនុស្ស ម្នាក់ៗ ប្រើទឹកក្រូចឆ្មា ត្រជាក់ លាបលើស្បែក ប្រសិនបើ អ្នក ជួបនឹង បញ្ហា កើតមុន។ បើទោះបីជាទឹកក្រូចឆ្មា ត្រជាក់នេះមិនសក្តិសម ចំពោះស្បែកងាយនឹងប្រតិកម្មក៏ពិតមែន តែវាអាចប្រើ បានចំពោះ ប្រភេទស្បែក ជាច្រើន។
ការប្រើទឹកក្រូចឆ្មា គួបផ្សំ ជាមួយនឹងសមាសធាតុផ្សំដទៃទៀតពិតជា មានប្រសិទ្ធិភាព បំផុត។ ឧទាហរណ៏៖ លាយទឹកដោះគោ ជាមួយនឹងទឹកក្រូចឆ្មា ត្រជាក់ ដើម្បីកម្ចាត់មុន ដែលបណ្តាលឲ្យមាន ស្លាកស្នាម។
បើមិនដូច្នោះទេ អ្នកក៏អាច លាយទឹក ក្រូចឆ្មាជាមួយនឹងទឹកកុលាប ឬសាច់ប្រទាលកន្ទុយ ក្រពើ រួចបិតលើផ្ទៃមុខ ដើម្បីកម្ចាត់មុន នៅលើស្បែករបស់អ្នក។ ប្រសិនបើស្បែក របស់អ្នក ត្រូវនឹងសមាសធាតុផ្សំពីធម្មជាតិ ឬសមាសធាតុផ្សំផ្ទះបាយដូចខាងក្រោម វាពិត ជាល្អប្រសើរបំផុតដែលប្រើសមាសធាតុផ្សំ ជាមួយនឹងទឹកក្រូចឆ្មា។ ខាងក្រោមនេះ ជាសមាសធាតុ ផ្សំល្អៗ បំផុត ដែលអ្នកអាចលាយជាមួយនឹង ទឹកក្រូចឆ្មាត្រជាក់ ដើម្បីជួយកម្ចាត់ ស្លាកស្នាមមុន៖
ទឹកក្រូចឆ្មាជាមួយទឹកកក
ច្របាច់យកទឹកក្រូចឆ្មាដែលបានក្លាសេត្រជាក់មួយផ្លែ រួចលាបលើកន្លែងមានស្លាកស្នាមមុន និង ទុកវា ឲ្យស្ងួត។ ក្រោយរយៈពេល ១០នាទី ម៉ាស្សា ផ្ទៃមុខ របស់អ្នកជាមួយនឹងដុំទឹកកក និងលាងសម្អាតចេញនឹងទឹកត្រជាក់។ នេះជាវិធីប្រើទឹកក្រូចឆ្មាលាបលើស្បែកដ៏ប្រសើរបំផុត ដើម្បី អាចព្យាបាល មុនបាន។
ទឹកក្រូចឆ្មា និងទឹកផ្កាកុលាប
ទឹកផ្កាកុលាបអាចជួយបំបាត់ស្លាកស្នាមមុននៅលើផ្ទៃមុខ របស់អ្នក។ អ្វីដែល អ្នកត្រូវ ធ្វើគឺ ត្រូវម៉ាស្សា ផ្ទៃមុខ របស់អ្នក ជាមួយនឹងទឹកក្រូចឆ្មាត្រជាក់។ ក្រោយ រយៈពេល ១០ ពេល ដែលវា ស្ងួត ប្រើទឹកផ្កាកុលាប លាងសម្អាតផ្ទៃមុខរបស់អ្នក ដើម្បី អាចជួយ កម្ចាត់ស្លាកស្នាមបណ្តាលមកពីកើតមុន។
ទឹកក្រូចឆ្មា និងទឹកដោះគោ
ទឹកដោះគោជាសមាសធាតុផ្សំបំបាត់ ការឈឺចាប់ ដែលត្រូវបានប្រើលើស្បែក ដើម្បីព្យាបាលបញ្ហាផ្សេងៗ។ ប្រើទឹកក្រូចឆ្មា ត្រជាក់ម៉ាស្សាលើផ្ទៃមុខ ហើយ នៅពេល វាស្ងួត ប្រើទឹក ដោះ គោត្រជាក់លាងសម្អាតផ្ទៃមុខ របស់អ្នក។ អ្នកក៏អាចជូតផ្ទៃមុខស្ងួតរបស់អ្នក ដោយប្រើស្បៃជ្រលក់ទឹក ដោះគោបានដែរ។
ទឹកក្រូចឆ្មា និងទឹកដោះគោអាល់ម៉ុន (Almond Milk )
ដាក់ទឹកដោះគោ អាល់ម៉ុន ក្លាសេក្នុង ទូរទឹកកករយៈពេលពី ១០ទៅ ១៥នាទី។ នៅពេលទឹកដោះគោនេះត្រជាក់ហើយ ច្របាច់ក្រូចឆ្មាត្រជាក់មួយផ្លែចូល។ រួចលាបលើផ្ទៃមុខ របស់ អ្នក និងលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់ នៅពេល វាស្ងួត។
ទឹកក្រូចឆ្មា និងសាច់ប្រទាល កន្ទុយក្រពើ
សាច់ប្រទាលកន្ទុយក្រពើជាសមាសធាតុផ្សំដ៏ល្អបំផុត ដែលអ្នកអាចជូតលើផ្ទៃមុខដើម្បីព្យាបាលមុខ កើតមុន។ ប្រើទឹកក្រូចឆ្មា ត្រជាក់ម៉ាស្សាលើផ្ទៃមុខ របស់អ្នក ហើយក្រោយ រយៈពេល ១៥នាទី យកសាច់ប្រទាលកន្ទុយក្រពើជូតលើមុខកើតមុនរបស់អ្នក។
ទឹកក្រូចឆ្មា និងទឹកប៉េងប៉ោះ
ប្រើទឹកប៉េងប៉ោះទុំលាង សម្អាតផ្ទៃមុខ របស់អ្នក។ នៅពេលវាស្ងួតលើផ្ទៃមុខរបស់អ្នក ហើយ ត្រូវប្រើទឹកក្រូចឆ្មាត្រជាក់ លាបលើផ្ទៃមុខម្តង។ រួចទុកវាឲ្យស្ងួត មុនពេល លាង សម្អាតនឹង ទឹកត្រជាក់។ អនុវត្តវិធីនេះដដែលៗ ក្រោយរយៈពេល ១សប្តាហ៏ មុន ព្រមទាំងស្លាកស្នាម នឹងបាត់អស់។
ទឹកក្រូចឆ្មា និងស៊ុតស
លាបស៊ុតសនៅលើផ្ទៃមុខ របស់អ្នក ដើម្បីជួយព្យាបាល មុន។ ក្រោយរយៈពេល ១០នាទី ប្រើទឹកត្រជាក់ធម្មតាលាងសម្អាតផ្ទៃមុខរបស់អ្នក។ បន្ទាប់មក ប្រើទឹកក្រូចឆ្មា លាបលើមុខកើតមុន និងនៅ ពេលស្ងួត ត្រូវលាងសម្អាត

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.