Tuesday, September 22, 2015

មិន​ ចង់ឱ្យ​ ឆាប់​ភ្លេច មាន​ អ្វី​ ពិបាកទៅ​

ការ​ភ្លេចភ្លាំង​ គឺជា​ បញ្ហា​ ដែល​កើតមាន​ ជា​ ញឹកញាប់​មួយ​របស់​ មនុស្ស​ ចាស់​ ។ បើសិនជា​ ជីវិត​ យើង​ មាន​ភាពល្អប្រសើ អ្នក​ ដែល​សម្បូរ​ នូវ​ បទពិសោធន៍​ពួកគេ​ នឹង​មាន​ ការចងចាំ​កាន់តែ​ ល្អ​ ។​
ប៉ុន្តែ​ ពិត​ណាស់ ខួរក្បាល​របស់​ មនុស្ស​ យើង​ក៏​ ចេះ​ចាស់​ដែរ ហើយ​សមត្ថភាព​ របស់​ វា​ ក៏​ នឹង​ថយ​ ចុះ​ ទៅ​ តាម​គ្នា​ផងដែរ​ ។ ទោះបីជា​ យ៉ាងណា​ក៏ដោយ មាន​វិធីសាស្ត្រ​ តាម​បែប​ធម្មជាតិ​ដ៏​ អស្ចារ្យ​មួយចំនួន​ អាច​ជំរុញ​ ដល់​សមត្ថភាព​ នៃ​ ការចងចាំ​របស់​ មនុស្ស​ បាន​ ដូច​ជា​ ៖
ញ៉ាំ​ អាហារ​ជា​ ទៀងទាត់​
ខួរក្បាល​គ្រាន់តែ​ ជា​ ផ្នែក​ មួយ ២ ទៅ​ ៣​ ភាគរយ​ប៉ុណ្ណោះ​នៃ​ ទម្ងន់​ ខ្លួន​ សរុប ប៉ុន្តែ​ វា​ ត្រូវការ​ថាមពល​របស់ខ្លួន​ វា​ រហូតដល់ ២០​ ភាគរយ ដូច្នេះ​ ការ​ ផ្តល់​ជា​ ចំហេះ​ដល់​វា​ បាន​ គ្រប់គ្រាន់ នឹង​ ជួយ​ដល់​ មុខងារ​របស់​ វា​កាន់តែ​ ប្រសើរ​ ។
អាហារ​អស្ចារ្យ​
ស្ពៃ​ស្ពីណា​ច ស្ត្របឺ​រី និង​បឺរី ត្រូវបាន​គេ​ ស្គាល់​ ថា​ ជា​អាហារ​ អស្ចារ្យ ព្រោះ​វា​ ជួយ​ពង្រឹង​ ដល់​ សមត្ថភាព​ខួរក្បាល​។ ដូច្នេះ​ អ្នក​ គួរតែ​ ញ៉ាំ​ វា​ ឱ្យបាន​ ច្រើន​ ។
ញ៉ាំ​ ភេសជ្ជៈ​ក្តៅៗ​
តែ និង​កាហ្វេ​ នឹង​ជួយ​ ភ្ញោ​ចដ​ល់​ ខួរក្បាល ព្រមទាំង​បង្កើន​ការចងចាំ​ កាន់តែច្រើន និង​ មាន​ប្រសិទ្ធភាព​ ។
ចៀសវាង​ គ្រឿង​ស្រវឹង​
តើ​ អ្នក​ ជឿ​ រឿងនេះ​ ឬ​ អត់ ទោះបីជា​ យ៉ាងណា​ក៏ដោយ គ្រឿង​ស្រវឹង​គឺជា​ រឿង​អាក្រក់​ មួយ​សម្រាប់​ ការ​ រក្សា​ ភាព​ចងចាំ​...