Tuesday, September 22, 2015

អាហារ ៣​ប្រភេទ ជួយ​ការ​ពារ​ជម្ងឺ​ភ្នែក​ស្ងួត

ជម្ងឺ​ភ្នែក​ស្ងួត គឺ​ជា​ជម្ងឺ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ក្រហាយ​ភ្នែក។ មិន​តែ​ប៉ុណ្ណោះ ជម្ងឺ​ភ្នែក​ស្ងួត​នេះ មិន​ត្រឹម​តែ​ផ្ដល់​ភាព​ក្រហាយ​ដល់​ភ្នែក​ប៉ុណ្ណោះ​ទេ បើ​ទុក​រយៈ​ពេល​យូរៗ​ក្រោយ​មក វា​អាច​ធ្វើ​ឲ្យ​កញ្ចក់​ភ្នែក​របស់​អ្នក របួស​បាន។ ដូច​នេះ អ្នក​គួរ​ប្រញាប់​ព្យាបាល ដោយ​ការ​ទទួល​ទាន​អាហារ​ការពារ​ជម្ងឺ​ភ្នែក​ស្ងួត ជា​មុន ដែល​អាហារ​ទាំង​នោះ​មាន​ដូច​ជា :
- ចេក :
មាន​សារធាតុ​ប៉ូតាស្យូម​ខ្ពស់ ជួយ​ឲ្យ​រាង​កាយ​ប្រមូល​ផ្ដុំ​ជាតិ​ទឹក​បាន​ល្អ​ជាង​មុន និង​ជួយ​កែ​អាការ​ភ្នែក​ស្ងួត ដោយ​បន្ថែម​ជាតិ​ទឹក រួម​ទាំង​បំបាត់​អាការ​រមាស់ ក្រហាយ​បាន។
- សណ្ដែក​សំបក​រឹង :
មាន​ដូច​ជា គ្រាប់​ស្វាយ​ចន្ទី សណ្ដែក​វ៉ល់​ណាត់ និង​សណ្ដែក​ប្រភេទ​ផ្សេងៗ​ទៀត ព្រោះ​សណ្ដែក​ទាំង​អស់​នោះ សម្បួរ​ដោយ​អូមេហ្គា​៣ ដែល​ជា​សមាស​ធាតុ​ផ្សំ​យ៉ាង​សំខាន់ នៅ​ក្នុង​ទឹក​ភ្នែក។ នៅ​ពេល​ទទួល​ទាន​កាន់​តែ​ច្រើន ទឹក​ភ្នែក​ក៏​មាន​ច្រើន​ឡើង​ផង​ដែរ។
- ត្រី​សមុទ្រ​ទឹក​ជ្រៅ :
មាន​ដូច​ជា ត្រី​ធូណា ត្រី​សាល​ម៉ន គឺ​ជា​អាហារ​សមុទ្រ ដែល​មាន អូមេហ្គា​៣ យ៉ាង​ច្រើន ហើយ​វា​ថែម​ទាំង​ជួយ​បំប៉ន​ខួរ​ក្បាល ជួយ​អភិវឌ្ឍន៍​ការ​ចងចាំ ធ្វើ​ឲ្យ​ភ្នែក​អ្នក​ស្អាត និង​ជា​មនុស្ស​ឆ្លាត​ថែម​ទៀត។