Thursday, September 24, 2015

និយាយទូរស័ព្ទ ២០នាទីក្នុងមួយថ្ងៃ ប្រឈមនឹងជំងឺដុំ សាច់ក្នុងខួរក្បាលខ្អស់

ទូរស័ព្ទគឺជាឧបកណ៏អេឡិចត្រូនិចមួយ ដែលត្រូវបានមនុស្ស ជាច្រើនបានប្រើប្រាស់ ក្នុងការទំនាក់ ទំនងជារៀងរាល់ថ្ងៃ។ ទូរស័ព្ទបានផ្តល់ភាពងាយ ស្រួលយ៉ាងសម្បូរបែប សម្រាប់ជីវិតប្រចាំថ្ងៃរបស់ មនុស្សម្នាក់ៗ។ យ៉ាងណាក៏ដោយ ទន្ទឹមនឹងការផ្តល់អត្ថប្រយោជន៏យ៉ាងច្រើន ទូរស័ព្ទក៏បានផ្តល់នូវ គុណវិបត្តិចំពោះសុខភាពមនុស្សផងដែរ ព្រោះតែវាបានបញ្ចេញនូវជាតិ វិទ្យុសកម្មយ៉ាងច្រើន ខណៈ ដែលយើងកុំពុងតែប្រើប្រាស់វា។
ការសិក្សាមួយ ដែលបានចេញផ្សាយក្នុងការសែត​ Electromagnetic Biology and Medicine បានបង្ហាញថា អ្នកដែលនិយាយទូរស័ព្ទ ២០នាទីក្នុងមួយថ្ងៃ អាចប្រឈមនឹងការកើត មានជំងឺដុំសាច់ក្នុងខួរក្បាល ខ្អស់ បើធៀបទៅនឹងអ្នកដែលមិននិយាយសោះ។
សារពត៌មានដដែលបានឲ្យដឹងទៀងថា អ្នកដែលប្រើប្រាស់ទូរស័ព្ទជាប្រចាំ នឹងមានបញ្ហាស្រ្តេសយ៉ាងខ្លាំង ផងដែរ ហើយបញ្ហាស្ត្រេសនេះអាចបណ្តាល ឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ឈឺក្បាល មានបញ្ហាផ្លូវចិត្ត និង បញ្ហាសុខភាពជាច្រើនទៀត។ដូចនេះ សម្រាប់លោកអ្នកដែលញៀននឹងការប្រើប្រាស់ទូរស័ព្ទ គួរពិចារណាឡើងវិញលើការកាត់បន្ថយ ការប្រើប្រាស់ទូរសព្ទឲ្យបានតិចបំផុត តាមតែអាចធ្វើទៅបាន ប្រសិនបើលោកអ្នកស្រលាញ់សុខភាព៕