Thursday, September 24, 2015

គេងផ្កាប់មុខ មានគ្រោះថ្នាក់បំផុត សម្រាប់សុខភាព

នេះជាដំណឹងអាក្រក់មួយសម្រាប់អ្នក ដែលមានទម្លាប់គេងផ្កាប់មុខ ព្រោះថាថ្មីៗនេះ អ្នកជំនាញផ្នែក សុខភាពនៃសកលវិទ្យាល័យ Sent Luis​ សហរដ្ឋអាមេរិចបានរកឃើញថា ការគេងផ្កាប់មុខអាចធ្វើឲ្យ​ប៉ះពាល់ដល់ឆ្អឹងកងខ្នងយ៉ាងខ្លាំង បើទោះបីជាលោកអ្នកគេងក្នុងរយៈខ្លីក៏ដោយ។
បើយោងតាមការសិក្សារបស់លោកវេជ្ជបណ្ឌិត Dam Tanase វិញបានឲ្យដឹងថា ក្រៅពីប៉ះពាល់ដល់ ឆ្អឹងកងខ្នងវាបានធ្វើឲ្យប៉ះពាល់ ដល់សម្ពាធឈាមទៀតផង។ ដូចនេះអ្នក ដែលមានទម្លាប់គេងដូចនេះ សូមធ្វើការផ្លាស់ប្តូរបន្ទាន់ បើលោកអ្នកស្រលាញ់ សុខភាពរបស់ខ្លួន៕