Thursday, September 24, 2015

រូបមន្តធ្វើក្រែមលាប សំរាប់ស្បែកស្ងួត អោយប្រែជាទន់រលោង និង មានសំណើម

តើស្បែករបស់អ្នកស្ងួត រហូតប្រេះចេញឈាមមែនទេ? ហើយអ្នកកំពុងតែព្យាយាមរក ក្រែមធម្មជាតិដែលអាចជួយបានមែនទេ? សូមសាកល្បងជាមួយរូបមន្តខាងក្រោមនេះ៖
គ្រឿងផ្សំ៖
- Oatmeal (រកទិញនៅផ្សារទំនើប) ១/៤ ពែង
ដោយសារតែ Oatmeal មានផ្ទុកជាតិខ្លាញ់ដែលល្អ។ ពេលដែលវាប៉ះនឹងស្បែករបស់អ្នក ជាតិខ្លាញ់ទាំងនេះនឹងជួយបន្ទន់ស្បែក និង ជួសជុលស្បែករបស់អ្នក។
- ប្រេងដូង ៣/៤ ពែង
ប្រេងដូងផ្តល់សំណើមដល់ស្បែកគ្រប់ប្រភេទ ជាពិសេសស្បែកដែលស្ងួត និង ស្បែកចាស់ជរា។ សារជាតិខ្លាញ់នៅក្នុងប្រេងជួយកាត់បន្ថយ ការលេចចេញនៃស្នាមជ្រួញ។
- ប្រេងអូលីវ ១ ស្លាបព្រាបាយ
វាសំណើមដល់ស្បែកបានយ៉ាងល្អ។
វិធីធ្វើ៖
- ជាដំបូង,​ អ្នកត្រូវយក Oatmeal ទៅកិនអោយម៉ដ្ឋដូចម្សៅ។ ទុកវាមួយឡែកសិន។
- ដាក់ឆ្នាំងទៅលើចង្ក្រាន រួចបើកភ្លើងតិចៗ ដាក់ប្រេងដូងចូល អោយវារលាយ។
- ចាក់ oatmeal ដែលអ្នកកិនរួចជាស្រេចចូលទៅក្នុងឆ្នាំង រួចកូរបញ្ជូលគ្នាទាល់តែចូលគ្នាសព្វ។
- បន្ទាប់មកទៀតចាក់ប្រេងអូលីវចូលតាមក្រោយ កូរម្តងទៀតអោយវាចូលគ្នា។
- ពេលដែលគ្រឿងផ្សំលាយបញ្ជូលគ្នាសព្វល្អរួច ហើយវាឡើងខាប់។ បិទភ្លើង ហើយចាក់ចូលទៅក្នុងក្រឡ រឺកែវដែលមានគំរបបិទជិត។ ទុកចោលអោយវាឡើងរឹងប្រមាណជាបីបួនម៉ោង។ អ្នកអាចលាបវាទៅលើស្បែកដៃ និង ស្បែកផ្សេងៗរបស់អ្នក។ លាបពេលយប់មុនចូលគេង រឺពេលព្រឹកក៏បានដែរ។ អ្នកនឹងមានអារម្មណ៍ថាស្បែករបស់អ្នកប្រែជាទន់បន្តិចម្តងៗ ហើយក្រែមនេះអាចទុកបានយូរគួរសម៕