Thursday, September 24, 2015

ប្រើកូកាតែមួយកំប៉ុង ប៉ុន្តែអាចទទួលបានអត្ថប្រយោជន៍ ដ៏អស្ចារ្យជាច្រើនយ៉ាង

កូកាជាភេសជ្ជៈដែលពេញនិយម បំផុតនៅជុំវិញពិភពលោក ប៉ុន្តែគ្រប់គ្នាប្រហែលជាមិនដឹងទេថា កូកាមានអត្ថប្រយោជន៍ជាច្រើនចំពោះអ្នក។ តើកូកាអាចជួយអ្វីបានខ្លះ?

១ ជូតសំអាតកញ្ចក់
គ្រឿងផ្សំដែលធំបំផុតក្នុងកូកាគឺ citric acid។ Citric acid គឺអាចអ្នកសំអាតដ៏ល្អឥតខ្ចោះ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ត្រាំក្រណាត់ទៅក្នុងកូកា ហើយដុសវាទៅលើកញ្ចក់ ហើយសូមលាងស្លាបព្រិលបង្អួច រឺកញ្ចក់ដោយប្រើទឹកធម្មតា ដើម្បីធានាថាកាកសំណល់នៃជាតិស្ករ មិនជាប់នៅលើកញ្ចក់របស់អ្នក។
២. ជំរះជាតិខ្លាញ់នៅជាប់អាវ
នៅពេលដែលអ្នកញុំាអី មិនប្រយ័ត្នធ្វើអោយប្រលាក់សំលៀកបំពាក់របស់អ្នក ហើយលាងមិនជះនោះ។ សូមលាយសាប៊ូម្សៅរបស់អ្នក ជាមួយនឹងកូកា ហើយយកសំលៀកបំពាក់របស់អ្នក មកគក់ជាមួយនឹងល្បាយដែលលាយនោះ។
៣. សំអាតចង្ក្រានបាយរបស់អ្នក
ចង្ក្រានបាយគឺជាកន្លែងដែលសំបូរទៅដោយក្អែលជាងគេ។ វាជាប់ប្រេង និង ខ្លាញ់ដែលគួរអោយខ្ពើម។ ដូច្នេះយកកូកាមួយកំប៉ុង គាស់វាឡើងហើយ ចាក់វាទៅលើក្រណាត់របស់អ្នក ដើម្បីជូតសំអាតកម្អែលទាំងនោះ។
៤. ជូតសំអាតឥដ្ឋ
វាមិនត្រឹមតែជួយសំអាតផ្ទះបាយប៉ុណ្ណោះទេ សូម្បីតែឥដ្ឋគ្រប់កន្លែងនៅក្នុងផ្ទះរបស់អ្នកក៏វាអាចជួយបានដែរ។ ចាក់កូកាមួយកំប៉ុងទៅក្នុងធុងទឹកជូតផ្ទះរបស់អ្នក (ចាក់ទឹកដូចសព្វដងពេលដែលអ្នកជូតផ្ទះ) ហើយជូតទៅលើឥដ្ឋ។
៥. សំអាតឆ្នាំង រឺខ្ទះដែលខ្លោច
អ្នកពិបាកក្នុងការសំអាតឆ្នាំង រឺខ្ទះដែលខ្លោចណាស់មែនទេ? សូមសាកល្បងជាមួយកូកា! ចាក់កូកាមួយកំប៉ុងចូលទៅក្នុងឆ្នាំង រឺខ្ទះដែលខ្លោចទុកចោលប្រហែល ៣០ នាទី។ ជាតិអាស៊ីតដែលមាននៅក្នុងកូកានឹង ជំរះអាហារខ្លោចដែលពិបាកដុសចេញបាន។
៦. ជំរះច្រេះ
យកច្រវ៉ាក់ រឺវត្ថុផ្សេងៗដែលឡើងច្រេះ យកទៅត្រាំក្នុងកូកាប្រមាណជា បីបួនម៉ោង រួចហើយយកដែកដុសឆ្នាំងដុសវា។ ដែករបស់អ្នកនឹងប្រែជាថ្មីស្រលាំង។
៧. កាត់បន្ថយអាការៈរមាស់ពេលមូសខាំ
ដុសកូកាទៅលើស្បែករបស់អ្នក នៅពេលដែលអ្នករមាស់ដោយសារមូសខាំ។ វានឹងជួយកាត់បន្ថយអាការៈរមាស់។
៨. សំអាតជាតិស្ករកៅស៊ូដែលនៅជាប់លើកន្លែងផ្សេងៗ រឺ សំលៀកបំពាក់របស់អ្នក
ពេលដែលអ្នកទំពារស្ករកៅស៊ូហើយ ប្រលាក់សំលៀកបំពាក់, ស្បែកជើង រឺសក់, អ្នកអាចសំអាតវាដោយប្រើកូកា។ ចាក់កូកាទៅលើស្ករកៅស៊ូ រួចទុកចោលពីរបីនាទី ហើយកោសថ្នមៗដោយប្រើខ្នងកាំបិត។
ដូច្នេះរាល់ពេលដែលអ្នកមានបញ្ហា សូមសាកល្បងជាមួយនឹងកូកាណា៕