Thursday, September 24, 2015

វិធីសំរកទំងន់​ ដែលល្អបំផុត និង ងាយស្រួលបំផុត

សព្វថ្ងៃនេះ មនុស្សយើងម្នាក់ៗ សុទ្ធតែមមាញឹកនឹង​ ជីវិតប្រចាំថ្ងៃ ។ ពួកយើងបារម្ភពីរឿងធាត់លើសទំងន់ ប៉ុន្តែអោយធ្វើម៉េចទៅ បើព្រលឹមចេញ ព្រលប់ចូល រកតែពេលគេងមិនបានផង មានពេលឯណាទៅ ខ្វល់ពីរឿងសំរកទំងន់នោះ ។ ជាសំណាងដែលយើង មានឳសថទិព្វ ជួយក្នុងការសំរកទំងន់ ហើយវាក៏មិនចាំបាច់ចំណាយពេលយូរដែរ ប៉ុន្តែមានប្រសិទ្ធភាពខ្លាំងណាស់ ។ អ្វីដែលអ្នកត្រូវមានគឺ ម្សៅឈើអែម (ឈើអែមកិនអោយម៉ត់)​ ១ ស្លាបព្រាបាយ រឹអ្នកដាក់ទាំងមូលក៏បានមិនចាំបាច់កិនទេ, ផ្លែប៉ោម ១ ផ្លែ និង ទឹកឆ្អិន ២ លីត្រ ។ ការរួមបញ្ជូល ឈើអែម និង ផ្លែប៉ោម មានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការបញ្ចុះទំងន់ និង គ្រប់គ្រងការរំលាយអាហារ ហើយកំចាត់ជាតិទឹកដែលលើស ដែលផ្តុំនៅក្នុងរាងកាយ ។
ពោលគឺសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងឈើអែម ជួយកាត់បន្ថយការចង់ញុំាអាហារ និង ធ្វើអោយកំរិតជាតិស្ករក្នុងឈាមមានស្ថេរភាព ។
តាមការសិក្សារបស់អ្នកជំនាញ បានបង្ហាញថា​ ការញុំាឈើអែម កន្លះស្លាបព្រាក្នុងមួយថ្ងៃ អាចកាត់បន្ថយកំរិតជាតិកូឡេស្តេរ៉ូលអាក្រក់ ។
វិធីធ្វើ៖
- យកផ្លែប៉ោមលាងអោយស្អាត ចិតវាជាចំណិតស្តើងល្មម ដាក់ចូលទៅក្នុងក្រឡ រឺកែវធំ ដែលមានទឹកឆ្អិន ២ លីត្រ រួចបន្ថែមឈើអែមចូល ។ ទុកវាចោល ២ ម៉ោង បន្ទាប់មកអ្នកអាចចាក់ទឹកនោះញុំាពេលណាក៏បាន តាមដែលអ្នកចង់ញុំាបានពេញមួយថ្ងៃ ៕