Thursday, September 24, 2015

ឱសថបុរាណ​មួយពែង អាច​សម្លាប់កោសិកាមហារីក និងព្យាបាលជំងឺបានច្រើនមុខ

រមៀត មិន​ ត្រឹមតែ​ ជាគ្រឿងទេសសម្រាប់ផ្សំនៅ​ក្នុងម្ហូបអាហារ​ ប៉ុណ្ណោះទេ តែ​ វា​ ជា​ ឱសថ​ ដែលអាច​ជួយប្រឆាំង​ នឹងការរលាក​យ៉ាង​ មាន​ប្រសិទ្ធភាប​ ទៀត​ផង។ មិនដែលមាន​ ធាតុផ្សំ​ពីធម្មជាតិ​ ណា​ ដែល​មានប្រសិទ្ធិភាព​ ក្នុងការ​បំបាត់​ ការរលាក​ក្នុងរាងកាយ​ ជាងរ​ មៀតនោះ​
ការសិក្សាចុងក្រោយ​បំផុតបាន​រកឃើញថា រមៀត​អាចការពារ​ ការកើត​ ជំងឺមហារីក​ ជាច្រើន​ ប្រភេទ​ដូចជា​ ពោះវៀនធំ , ក្រពេញ​ប្រូស្តាត , ខួរក្បាល និងមហារី​សុដន់។
រមៀត​ ត្រូវបាន​ប្រើនៅក្នុង​ ជីវិតប្រចាំថ្ងៃ​ជាគ្រឿងទេស​សម្រាប់ដាក់នៅក្នុងម្ហូបអាហារ និងអាច​ ប្រើប្រាស់​ជាមួយទឹកឃ្មុំ​នៅក្នុង​ ទឹកតែ ឬជាមួយ​ ទឹកក្រូចឆ្មា។ ទោះជាយ៉ាងណា​ក៏មាន​ រូបមន្ដ​បែបបុរាណម្យ៉ាង សម្រាប់​ផ្សំ​រមៀត និង​ទឹកដោះ​ គោបញ្ចូលគ្នា ដើម្បីឲ្យក្លាយឱសថដ៏អស្ចារ្យ​ សម្រាប់​សុខភាព។ ធាតុពិត​ នៃទឹកដោះគោរមៀត គឺវាមាន​ ឥទ្ធិពល​ខ្លាំងណាស់ វា​ អាច​បំផ្លាញកោសិកា​ មហារីក និង​មានប្រសិទ្ធិភាព​ លើជំងឺសន្លាក់ឆ្អឹង, ឈឺខ្នង , និងជំងឺមួយចំនួនទៀត​ នៅក្នុង​ ប្រព័ន្ធបន្ដពូជ​របស់ស្រ្តី។ ទឹកដោះគោ​រមៀត​ មាន​ប្រសិទ្ធិភាព​ លើ​ទម្លាប់​នៃ​ ការគេង , អារម្មណ៍​ ស្ងប់ , បំបាត់​ភាពតានតឹង , បន្ថយ​កម្រិតនៃការស្រេ្តស និង​ ពង្រឹង​ប្រព័ន្ធភាពសុំា។
រូបមន្តផ្សំ៖
យក ១ / ៤ នៃទឹក​ មួយពែង ចាក់ចូល​​ ទៅក្នុង​​ ចាន​​មួយ។ បន្ថែម ១ / ៨ ស្លាបព្រាកាហ្វេនៃម្សៅរមៀត និងចម្អិន​ ល្បាយ​ នេះក្នុង​ រយៈពេល ១ នាទី។ នៅក្នុងចានមួយ​ផ្សេងទៀត ដាក់​ ទឹកដោះពពែមួយពែង និងទឹកដោះគោ​ អាល់ម៉ុង (almond milk ) ពីរស្លាបកាហ្វេ ហើយ​លាយជាមួយល្បាយ​នៅក្នុងចានដំបូង។
កូរល្បាយ​នេះ​ រហូតក្លាយជា​ល្បាយដែលមាន​ពណ៌មាស។ អ្នកអាច​បន្ថែមទឹកឃ្មុំ ឬស្ករត្នោត​ទៅលើ​ល្បាយនេះ​ ទៅតាមចំណង់​ចំណូលចិត្តរបស់អ្នក។ ផឹក​ល្បាយ​ នេះ ខណៈ​ ពេល​ដែលវា​ នៅ​ ក្ដៅៗ មួយពែង​ ក្នុងមួយថ្ងៃ​ឲ្យបានរយៈពេលបីខែ៕
មតិយោបល់របស់ប្រិយមិត្ត