ការផាត់មុខថ្វីត្បិតតែអាចធ្វើឲ្យមុខអ្នកស្អាត ប៉ុន្តែនៅមុនពេលដែលអ្នកផាត់ អ្នកត្រូវដឹងពីគោលដៅរបស់អ្នកឲ្យបានច្បាស់លាស់ថាតើអ្នកកំពុងតែទៅកន្លែងណា?បើអ្នកដឹងច្បាស់ហើយ នោះអ្នកនឹងមិនងាយផាត់ខុសឡើយ ដូចនេះតើទៅធ្វើការ អ្នកមិនគួរផាត់មុខដូចម្តេច?
1. អ្នកមិនត្រូវគូរភ្នែកដែលមានពណ៌ដិតពេក ហើយឆើតឆាយនោះទេ ព្រោះវាមើលទៅដូចជាទៅចូលរួមកម្មវិធី មិនដូចទៅធ្វើការឡើយ។
2. អ្នកមិនត្រូវប្រើពណ៌ខ្លាំងដើម្បីលាបថ្ពាល់អ្នកឡើយ ជាពិសេសលាបក្នុងបរិមាណដែលធំ ស្ទើរតែពេញមុខ វាមិនសាកសមក្នុងក្រុមហ៊ុនឡើយ វានឹងធ្វើឲ្យអ្នកដទៃនិយាយដើមអ្នកបាន ដូចនេះអ្នកត្រូវតែលាបស្រាលៗទើបល្អ។
3. នៅជុំវិញភ្នែក អ្នកមិនត្រូវលាបពណ៌ខ្មៅសុទ្ធនោះទេ ព្រោះវាមើលទៅមុខអ្នកមានលក្ខណៈស្រអាប់ខ្លាំងណាស់ គ្មានពន្លឺឡើយ។
4. អ្នកមិនត្រូវប្រើពណ៌ផ្កាឈូកសុទ្ធដើម្បីផាត់ភ្នែកអ្នកទេ ព្រោះវាមើលទៅដូចមនុស្សចម្លែក ដូចនេះអ្នកគួរតែជ្រើសរើសពណ៌ដែលស្រាលៗសាកសមក្នុងកន្លែងការងារទើបល្អ។
5. ក្រែមលាបមាត់ដែលសិចស៊ីពេក ហើយឆើតពេក ភ្លឺពេក ក៏មិនត្រូវប្រើដែរ ព្រោះវាសុទ្ធតែធ្វើឲ្យចៅហ្វាយនាយអ្នកមិនពេញចិត្ត ហើយគិតថាអ្នកមិនមែនមលធ្វើការទេ ដូចជាមកចូលរួមកម្មវិធីផ្សេងៗទៅវិញ។
6. ចិញ្ចើមក៏មិនត្រូវគូរក្រាស់ពេកដែរ ព្រោះមើលទៅដូចតួល្ខោន ដូចទៅសម្តែងរឿង មិនដូចទៅធ្វើការងារឡើយ

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.