ការគេងថ្ងៃ គឺជាពេលមួយខ្លី ប៉ុន្តែ វាគឺជារឿងមួយសំខាន់ខ្លាំង។ ហេតុអ្វី? ការគេង គឺជាតម្រូវការចាំបាច់មួយ សម្រាប់ជួយឲ្យមានសុខភាពល្អ។ ការវិវត្តនៃរាងកាយ និងស្មារតី កើតមានឡើងនៅពេលកុមារភាព ហើយការគេងថ្ងៃ ផ្តល់នូវពេលដ៏ចាំបាច់ខ្លាំង សម្រាប់ការលូតលាស់។
ការគេងថ្ងៃ ក៏ជួយឲ្យកុមារ មានកម្លាំងឡើងវិញ និងការពារការអស់កម្លាំង ដែលមិនត្រឹមតែធ្វើឲ្យ ប៉ះពាល់ដល់អារម្មណ៍របស់ពួកគេនោះទេ ប៉ុន្តែ ក៏ធ្វើឲ្យពួកគេ ពិបាកគេងលក់នៅពេលយប់ផងដែរ។ ការគេងថ្ងៃ ផ្តល់ឲ្យឪពុកម្តាយ នូវរយៈពេលខ្លីមួយ ដើម្បីធ្វើការងារផ្ទះផ្សេងៗជាដើម៕