Tuesday, September 22, 2015

​តើ​កត្តា​អ្វីខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​ការ​លូត​កម្ពស់​របស់​កូន​?

​កម្ពស់​របស់​កូន​គឺ​សំខាន់​ណាស់ ព្រោះ​បើ​គេ​មិន​ខ្ពស់ នោះ​វា​នឹង​ធ្វើឲ្យ​សម្រស់​របស់​គេ​ធ្លាក់​ចុះ ជួយ​កាល​ថែម​ទាំង​អាច​ឲ្យ​អ្នកដទៃ​សើចចំអក​ទៀតផង ដូចនេះ​តើ​មាន​ក​ត្ត​អ្វីខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​ការ​លូត​កម្ពស់​របស់​កូន​?​បើ​អ្នកដឹង​ហើយ អ្នក​គួរតែ​ចៀសវាង​កុំ​ប្រព្រឹត្ត​ឲ្យសោះ​។​

​ការខ្វះ​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេងៗ​នឹង​ធ្វើ​ឲ្យ​កូន​មិន​ខ្ពស់ ដូចនេះ​អ្នក​ត្រូវតែឲ្យ​កូនបរិភោគ​គ្រប់គ្រាន់ ទើប​វា​មិន​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន ជាពិសេស​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ផ្សេងៗ អ្នក​ត្រូវ​តែ​ឲ្យគេ​បរិភោគ​ឲ្យបាន​ច្រើន ជាងនេះទៅទៀត​អ្នក​ត្រូវតែឲ្យ​កូនផឹក​ទឹកដោះគោ​ឲ្យ​ច្រើន ទើប​វា​អាច​ធ្វើឲ្យ​ឆ្អឹង​របស់​កូនលូតលាស់​បា​ន​ល្អ​។​​អាយុ​របស់​អ្នក​ក៏​ជា​កត្តា​ដែល​អាច​ប៉ះពាល់​ដល់​កម្ពស់​របស់​កូន​ដែរ បើ​អ្នក​មាន​អាយុ​រាង​ច្រើន​ទើប​កើតកូន នោះ​វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​បាន ម្យ៉ាងទៀត​បើ​អ្នក​ប្រើ​ខួរក្បាល​ច្រើន​ធ្វើការ ហើយ​មាន​ភាព​នឿយហត់​ច្រើន នោះ​វា​ក៏​ប៉ះពាល់​ដូចគ្នា​។​​ការចូល​គេង​យប់​ជ្រៅ​របស់​កូន​នឹង​អាច​ប៉ះពាល់​ដល់​កម្ពស់​របស់​គេ ដូចនេះ​អ្នក​មិន​ត្រូវ​ឲ្យ​កូន​ចូល​គេង​យប់​ជ្រៅ​ទេ អ្នក​ត្រូវ​តែ​លួង​ឲ្យគេ​ចូ​លគេង​ពី​ព្រលឹម​ទើប​ល្អ​ចំពោះ​សុខភាព​កូន​។​​ការ​មិន​បាន​ទទួល​បាន​ភាពកក់ក្តៅ​ពី​អ្នក ឬ​ក្តីស្រលាញ់​ពី​អ្នក នឹង​ធ្វើឲ្យ​កូន​លូតកម្ពស់​មិនបាន​ល្អ ដោយសារ​តែ​សំពាធ​ផ្លូវចិត្ត​របស់​កូន ដោយ​គិត​ថា​អ្នក​មិន​ស្រលាញ់​គេ ហើយ​មិន​ទុក​គេ​ជា​មនុស្ស​សំខាន់ ដូចនេះ​យូរ​ទៅ​គេ​នឹង​មាន​កម្ពស់​ទាប​ជា​មិនខានឡើយ​។​​ជួនកាល​ក៏​មក​ពី​កត្តា​តណ​ពូជ​ដែរ បើ​អ្នក​និង​ប្តី​អ្នក​ទាប នោះ​កូន​កើត​មក​ក៏​មាន​កម្ពស់​មិនសូវ​ខ្ពស់​ដែរ​។​​នៅពេល​ដែល​កូន​ប្រើ​ថ្នាំ​ច្រើន​ក្រោយពេល​ដែល​កើត​ចេញ​មក​ដោយ​មាន​ជំងឺ​ផ្សេងៗ​ដែល​ត្រូវ​ការប្រើ​ថ្នាំ​ដើម្បី​ព្យាបាល កត្តា​នេះ​ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​កូន​មិន​អាច​លូត​កម្ពស់​បាន​ខ្ពស់​ដែរ ដោយសារ​តែ​ជាតិ​ថ្នាំ​នៅក្នុង​ខ្លួន​កូន​ច្រើនពេក ជា​ហេតុ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ការលូតលាស់​រប​ស់​កូន​ណា​ស់​៕