ការចាប់ផ្តើមថ្ងៃថ្មីនៅសាលារៀន អាចជាការចាប់ផ្តើមដ៏ល្អសម្រាប់កូនៗ។ ឪពុកម្តាយមួយចំនួន បានយកកូនទៅដាក់នៅសាលា ពេញមួយថ្ងៃតែម្តង ដែលជាហេតុធ្វើឲ្យកុមារ ពិបាកក្នុងការទទួលទានអាហារ ជាពិសេស គឺពេលថ្ងៃត្រង់។ បើរៀននៅសាលាថ្លៃៗ ហើយមានចុងភៅចម្អិនសម្រាប់ ស្របតាមកម្មវិធីអាហារដែលគេណែនាំ គឺមិនមានបញ្ហាទេ ប៉ុន្តែ បើឲ្យគេទិញញ៉ាំដោយខ្លួនឯងវិញ វាគឺជាក្តីកង្វល់ សម្រាប់ឪពុកម្តាយហើយ។ ដូច្នេះ តើលោកអ្នកមានបានត្រៀមខ្លួន ដើម្បីចម្អិនអាហារទុកឲ្យកូន យកទៅញ៉ាំនៅសាលាហើយឬនៅ? ហើយថាតើអាហារណាខ្លះ ដែលអ្នកគួរតែធ្វើឲ្យគេនោះ?
អ្នកអាចនឹងមានការភ្ញាក់ផ្អើល បើគេប្រាប់ថា អាហារខ្ចប់បែបនេះ គ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ប៉ុន្តែ វាអាចជាការពិតដែលថា អាហារខ្ចប់បែបនេះ មិនសូវល្អ ដូចអាហារដែលគេរៀបចំរួចស្រេចនៅសាលា។
ពិតណាស់ ការសិក្សាបានបង្ហាញថា អាហារខ្ចប់បែបនេះ មិនសូវមានជីវជាតិ ទឹកដោះគោ មានរសជាតិប្រៃ និងគ្មានគ្រប់ធញ្ញជាតិ ដូចអាហារតាមកម្មវិធីរបស់សាលានោះទេ។ អាហារខ្ចប់ដែលឪពុកម្តាយធ្វើ មានជាតិផ្អែមច្រើន មានភេសជ្ជៈផ្អែមៗ អាហារសម្រន់ និងបង្អែមជាដើម។ ដូច្នេះ អ្នកគួរតែមានការប្រុងប្រយ័ត្ន ក្នុងការចម្អិនម្ហូបអាហារឲ្យកូន។
យ៉ាងណាមិញ នៅក្នុងកញ្ចប់ម្ហូបអាហាររបស់កូនអ្នក គួរតែមាន ៖
- គ្រាប់ធញ្ញជាតិ (ប្រភពថាមពល)
- ប្រភពប្រូតេអ៊ីន ដូចជា សាច់សត្វជាដើម
- បន្លែ និងផ្លែឈើ (ដើម្បីជាតិវីតាមីន និងសរសៃ)
- ទឹកដោះគោ
- ទឹក ...៕