Saturday, September 26, 2015

អាហារ​ស្គម​

នៅក្នុង​ដំណាក់កាល​ស្រក​ទម្ងន់ យើងខ្ញុំ​ជឿជាក់ថា​សុភាពនារី​គ្រប់រូប​សុទ្ធតែ​មាន​ភាពលំបាក​ខ្លាំងណាស់ ព្រោះ​ត្រូវ​ការអនុវត្ត​ចលនា​ផ្សេងៗ​ដែល​លំបាក ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហារ​ដែល​អាច​ធ្វើឲ្យ​អ្នក​មានរាង​ស្អាត​ក្រោយពេល​ដែល​បរិភោគ​វា​រួច​។​តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?
1.​ អ្នក​អាច​បរិភោគ​សណ្តែកកួរ​បាន ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​បញ្ចុះ​កាឡូរី​អ្នក និង​អាស៊ីត​ខ្លាញ់​ដែលមាន​ក្នុង​រាងកាយ​អ្នក ជាងនេះទៅទៀត​ក្រោយពេល​ដែល​អ្នក​បរិភោគ​វា​រួច អ្នក​នឹង​មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​មិន​ចង់​បរិភោគ​របស់​ផ្សេង​ឡើយ ម្យ៉ាងទៀត​វា​នឹង​អាច​បំបាត់​នូវ​អាការៈ​ហើ​មបាន​ទៀតផងង​។​
2.​ អ្នក​អាច​បរិភោគ​ដំឡូងបារាំង​និង​ល្ពៅ​បាន ព្រោះ​វា​មាន​សារធាតុចិញ្ចឹម​ជាច្រើន រួម​ជាមួយ​កម្រិត​កាឡូរី​វា​ទាប នោះ​ក្រោយ​ពេល​ដែល​អ្នក​ពិសារ​រួច អ្នក​នឹង​មាន​រាង​ដ៏​ស្អាត ជាងនេះទៅទៀត​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​បានយូរ នោះ​អ្នក​នឹងមិន​នឹក​ចង់​បរិភោគ​អាហារ​ផ្សេងទៀត​ទេ​។​
3.​ អ្នក​ក៏​អាច​បរិភោគ​គ្រាប់ស្វាយចន្ទី​ដែរ ព្រោះ​វា​អាច​ការពារ​អ្នក​មិន​ឲ្យ​ធាត់​បាន ហើយ​បើ​អ្នក​ធាត់​រួចមកហើយ វា​អាច​ជួយ​អ្នក​មិន​ឲ្យ​កាន់តែ​ធា​ត់​ទៀត ហើយ​ចាប់ផ្តើម​ស្រក​បណ្តើរៗ​។​
4.​ ស្រូវ​សាលី​គឺជា​អាហារ​ដែល​ល្អ​សម្រាប់​អ្នក​ណាស់​ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​មាន​រាង​ស្អាត​ទៀត​ដោយសារតែ​អ្នក​ពិសារ​វា​រួច ហើយ​ផឹក​ទឹក​មួយ​កែវ នោះ​នៅ​ពេល​ដែល​អ្នកឃើញ​អាហារ​ដែល​ឆ្ងាញ់​យ៉ាងណា​ក៏​អ្នក​មិន​ចង់​បរិភោគ​ដែរ ដូចនេះ​ការ​ស្រក​ទម្ងន់​អ្នកនឹង​បានសម្រេច​ជាមិនខាន​។​
5.​ ផ្លែ​ប៉ោម​គឺជា​ផ្លែឈើ​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​ផ្លែ​ឈើ​ទាំង​អស់ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នក​ចៀសផុត​ពី​ជំងឺមហារី​កផ្សេងៗ ថែម​ទាំង​អាច​ឲ្យ​អ្នក​មាន​រាង​ដែល​មនុស្ស​គ្រប់រូប​ស្ងើចសរសើរ ជាងនេះទៅទៀត​វា​នឹង​ជួយ​បញ្ចេញ​ជាតិពុល​ទាំងឡាយ​ពី​ក្នុង​ខ្លួន​អ្នក​ក្រោយពេល​ដែល​អ្នក​បរិភោគ​វា​ទាំង​សំបក នោះ​អ្នក​នឹងមាន​រាង​ស្អាត និង​ស្បែក​ស្អាត​ដោយ​មិនដឹង​ខ្លួន​៕