ដើម្បីសុខភាពកូន ម្តាយគ្រប់រូបតែងតែបំបៅដោះកូនជានិច្ច ដោយមិនខ្វល់ពីទ្រូងរបស់ខ្លួនអាចយារធ្លាក់នោះទេ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្រៀនអ្នកពីវិធីមួយចំនួនដែលអាច ធ្វើឲ្យទ្រូងអ្នកតឹងណែនដូចមុខទោះបីជាអ្នកបំបៅដោះកូនក៏ដោយ។តើ មានវិធីអ្វីខ្លះទៅ?
1. ក្រោយពេលដែលអ្នកសម្រាលកូន២១ថ្ងៃរួច អ្នកអាចប្រើឧបករណ៍ដូចរូបខាងក្រោមប៉ុន្តែរាងតូចបន្តិចមកហាត់ ដើម្បីធ្វើឲ្យទ្រូងអ្នកតឹងណែនបាន ដោយមួយថ្ងៃធ្វើពីរដង យប់ និងព្រឹក ហើយម្តងអ្នកអាចអនុវត្តពី៣ទៅ៥នាទី។
2. នៅពេលដែលអ្នកបំបៅដោះកូន អ្នកមិនត្រូវពាក់អាវក្នុងដែលរឹបពេកទេ ហើយផ្នែកខាងក្រោមនៃអាវក្នុងត្រូវតែរាងក្រាស់បន្តិចដើម្បីទប់ កុំឲ្យទ្រូងអ្នកកាន់តែធ្លាក់ចុះ។
3. នៅពេលដែលអ្នកបំបៅដោះកូន អ្នកត្រូវតែតែងតែប្តូរខាងជានិច្ច ដោយ២០នាទីប្តូរម្តង មិនត្រូវឲ្យកូនបៅតែម្ខាងឡើយ ហើយទឹកដោះដែលកូនបៅមិនអស់ អ្នកត្រូវតែច្របាច់ចេញ ដើម្បីចៀសវាងកុំឲ្យទ្រូងអ្នកយារធ្លាក់ និងកើតជំងឺផ្សេងៗ។
4. នៅពេលដែលអ្នកផ្តាច់ដោះកូនរួច អ្នកអាចយកកន្សែងក្តៅ និងត្រជាក់មកស្អំលើទ្រូងអ្នកបាន ហើយធ្វើការម៉ាស្សា នោះទ្រូងអ្នកនឹងតឹងណែនល្អជាមិនខានឡើយ។
5. ក្រៅពីវិធីខាងលើនេះ អ្នកត្រូវតែបរិភោគអាហារដែលមានវីតាមីនB និងEឲ្យបានច្រើន ព្រោះវីតាមីនទាំងពីរប្រភេទនេះអាចធ្វើឲ្យទ្រូងអ្នកស្អាត តឹងណែនល្អ ហើយអាហារដែលមានវីតាមីនទាំងនេះមានដូចជា ៖ ពងមាន់ ពងទា ទឹកដោះគោ ពពួកសណ្តែក ការ៉ុត ត្រាវ សណ្តែកដី ទំពាំងបាយជូរ និងល្ងរជាដើម។
6. ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកត្រូវតែរៀបចំផែនការឲ្យបានត្រឹមត្រូវក្នុងការធ្វើឲ្យទ្រូង អ្នកតឹងណែន ព្រោះបើអ្នកអនុវត្តយឺតពេល នោះដើមទ្រូងអ្នកនឹងមិនស្អាតដូចមុនឡើយ៕