ការខ្វះឈាមគឺជារឿងដែលគ្រោះថ្នាក់បំផុត ព្រោះវាអាចធ្វើឲ្យអ្នកសន្លប់គ្រប់ពេលដោយមិនដឹងខ្លួន ហើយវានឹងធ្វើឲ្យមុខអ្នកស្លេកស្លាំងអាក្រក់មើលទៀតផង ដូចនេះបើអ្នកមិនចង់ឲ្យមានអាការៈទាំងនេះ អ្នកគួរតែស្វែងយល់ពីមូលហេតុវាហើយកុំប្រព្រឹត្តឲ្យសោះ នោះអ្នកនឹងមិនមានអាការៈខ្វះឈាមនោះឡើយ។តើមានកត្តាអ្វីខ្លះ?
1. កត្តាទីមួយគឺមកពីការខ្វះសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗបណ្តាលឲ្យអ្នកខ្វះឈាម ហើយការខ្វះនេះដោយសារតែអ្នកបរិភោគអាហារ បន្លែ និងផ្លែឈើផ្សេងៗមិនគ្រប់គ្រាន់ ដូចនេះអ្នកគួរតែបរិភោគគ្រប់មុខទើបល្អចំពោះសុខភាពអ្នក។
2. ការខ្វះសារធាតុដែកក៏ជាកត្តាដែលធ្វើឲ្យអ្នកខ្វះឈាមដែរ ដូចនេះអ្នកត្រូវតែបរិភោគអាហារដែលមានធាតុដែកដើម្បីកុំឲ្យឈាម អ្នកខ្វះច្រើន ជាហេតុដែលអាចធ្វើឲ្យរាងកាយអ្នកកាន់តែទ្រុតទ្រោមទៅៗ។
3. ការផឹកតែដែលក្រាស់និងកាហ្វេច្រើននឹងធ្វើឲ្យអ្នកខ្វះឈាមបាន ដោយសារតែនៅពេលដែលអ្នកផឹកច្រើន សារធាតុដែលមានក្នុងតែនិងកាហ្វេនោះនឹងបង្អាក់ជាតិដែកដែល សារពាង្គកាយអ្នកស្រូបយក។
4. ការលាបសក់ច្រើនក៏ជាកត្តាដែលអាចធ្វើឲ្យអ្នកខ្វះឈាមបានដែរ ដោយសារតែនៅក្នុងពណ៌សក់មានសារធាតុជាច្រើនដែលអាចបំផ្លាញសុខភាពអ្នក បានក្រោយពេលដែលអ្នកប្តូរពណ៌វាច្រើន ជាហេតុដែលធ្វើឲ្យឈាមអ្នកដើរមិនស្រួល។
5. ការគេងមិនគ្រប់គ្រាន់ ការចូលគេងយប់សុទ្ធតែជាទង្វើដែលអាចធ្វើឲ្យឈាមអ្នកខ្វះបាន ព្រោះបើអ្នកគេងមិនគ្រប់ រាងកាយអ្នកនឹងទ្រុតទ្រោម នោះវានឹងប៉ះពាល់ដល់គ្រប់ផ្នែកនៃសារពាង្គកាយអ្នក ជាហេតុដែលអាចធ្វើឲ្យអ្នកខ្វះឈាមដូចគ្នា៕