Wednesday, September 23, 2015

អ្នកដឹង​បានដឹង អ្នក​មិន​ដឹង​នឹង​ដឹង​ថា​អំពី​ផ្លែ​គី​វី​ល្អ​ចំពោះ​សុខភាព​ស្បែក​

​របប​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​គឺជា​អាថ៌កំបាំង​មួយ​ដើម្បី​ទទួលបាន​ស្បែក​ដ៏​មាន​សុខភាព​ល្អ​។ បើសិន​ជា​អ្នក​កំពុងតែ​ងើយ​ឆ្ងល់​ថា​មាន​អាហារ​អ្វី​ខ្លះ​អាច​ជួយ​ថែរក្សា​ស្បែក​បាន​នោះ ចូរ​ធ្វើ​ការស្វែងយល់​អំពី​ផ្លែ​គី​វី​ម្តង​ទៅ​។ វា​គឺជា​ផ្លែឈើ​មួយ​ដ៏​ល្អ​បំផុត​ដែល​អាច​ផ្តល់​ភាព​ស្រស់ស្រាយ​ដល់​ស្បែក​អ្នក​បាន​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរតែ​សាកល្បង​។
យ​ពន្យា​ពេលចេញ​រោគសញ្ញា​នៃ​ភាព​ចាស់​
ការ​ញ៉ាំ​ផ្លែ​គី​វី​ទៀងទាត់​ក៏​អាច​កាត់បន្ថយ​រោគសញ្ញា​នៃ​ភាព​ចាស់ និង​ស្បែក​ដែល​ខូចខាត​បាន​ដូចជា អាការៈ​ស្បែក​ជ្រីវជ្រួញ ការ​មាន​ផ្នត់ៗ​លើ​ស្បែក និង​កន្ទួល​លើ​ស្បែក​ដោយសារ​កម្តៅ​ព្រះអាទិត្យ​។ នេះ​ហើយ​គឺជា​ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​ជា​ឥទ្ធិពល​ដ៏​ល្អ​របស់​ផ្លែ​គី​វី តាមរយៈ​ការធ្វើឱ្យ​កោសិកា​ទាំងនេះ​លូតលាស់​ឡើងវិញ​បាន​កាន់តែ​លឿន​។ 

ជំនួយ​ដល់​ការ​ច្រោះ​ជាតិពុល​
ផ្លែ​គី​វី​សម្បូរ​ជាតិ​សរសៃ​ដែរ ដែល​អាច​ជួយ​ច្រោះ​ជាតិពុល​ចេញពី​ពោះវៀនធំ​បាន ដូច្នេះ​វា​ក៏​ល្អ​ក្នុងការ​ច្រោះ​កាក​សំណល់​ពី​ក្នុង​ខ្លួន​ទៀត​។ ការ​ច្រោះ​នេះ​អាច​ធ្វើឱ្យ​ស្បែក​មើល​ទៅ​កាន់តែ​ស្រស់​ស្អាត​ជា​ង​មុន និង​សុខភាព​ល្អ​ជាង​មុន​។ 

បង្កើត​កោសិកា​ស្បែក​ថ្មីៗ​វិញ​
ផ្លែ​គី​វី​សម្បូរ​ទៅ​ជីវជាតិ​ចម្រើន​ដល់​សុខភាព​ស្បែក​ណាស់​ដូចជា​វីតាមីន E, C និង A ដែល​ដើរតួនាទី​ជា​អង់​ទី​អុកស៊ី​ដង់​សម្រាប់​ប្រឆាំ​ង​នឹង​រ៉ាឌីកាល​សេរី និង​ការពារ​ស្បែក​ពី​អុកស៊ីតកម្ម​ផ្សេងៗ ព្រមទាំង​កាត់​បន្ថយ​ការ​ខូច​កោសិកា​ទៀត​។ ក្រៅពីនេះ វា​នឹង​ជួយ​បន្ថយ​ការលូតលាស់​កោសិការ​ថ្មីៗ​ឡើងវិញ ដូច្នេះ​ស្បែក​អ្នកនឹង​មើល​ទៅ​កាន់តែ​ក្មេង​ជាង​មុន និង​ស្អាត​ជាង​មុន​។ 

នួយ​ដល់​ការ​ជា​របួស​
ដោយសារ​តែ​ផ្លែ​គី​វី​សម្បូរ​ទៅដោយ​វីតាមីន C ដូច្នេះ​វា​អាច​ជួយ​ដល់​ការផលិត​សារធាតុ Collagen បាន​លឿន​ជាង​មុន​ក្នុង​ការជួយ​ឱ្យ​របួស​ឆាប់​ជា​។ វា​ក៏​ជួយ​ប្រឆាំងនឹង​ការ​រលាក​បាន​យ៉ាង​ល្អ​ផង​ដែរ​។ ក្រៅពីនេះ ផ្លែ​គី​វី​មាន​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​ល្អ​បំផុត​ក្នុង​ការបង្ការ​ជំងឺ​ស្បែក​ច្រើន​ប្រភេទ និង​ថែរក្សា​ភ្នាស​កោសិកា​ឱ្យ​នៅ​សុខភាព​ល្អ​។ 

បង្ការ​ជំងឺ​មុន​
សាច់​ផ្លែ​គី​វី​មាន​សារធាតុ AHA ឬ Alpha Hydroxyl Acids បែប​ធម្មជាតិ ដែល​អាច​សម្អាត​ស្បែក​បាន​តាមរយៈ​យន្តកា​រណ៍ Micro-peeling​។ ក្រៅពីនេះ សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក​របស់​សាច់​ផ្លែ​គី​វី​អាច​ជួយ​សម្លាប់​បាក់តេរី​ចេញ​ពី​លើ​ស្បែក​បាន​ទៀត​។ 
យ​ឱ្យ​ស្បែក​ភ្លឺរលោង​
វីតាមីន C និង​សារធាតុ AHA ក្នុង​ផ្លែ​គី​វី​អាច​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង និង​កាត់បន្ថយ​ភាព​ជាំ​បាន​តាមរយៈ​ការ​ជម្រុះ​ស្រទាប់​ស្បែក​ងាប់ៗ​ចោល​។ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ស្បែក​ស​ស្អាត​ជា​ង​មុន និង​តឹង​ជាង​មុន​ដែរ​។ អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​គឺថា ត្រូវតែ​លាប​ល្បាយ​ផ្លែ​គី​វី​លើ​ស្បែក​រាល់​យប់​មុនពេល​ចូល​គេង​។ 

អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​
ផ្លែ​គី​វី​មិន​គ្រាន់តែ​ជួយ​អ្នកទទួលបាន​ស្បែក​ដ៏​ស្រស់ស្អាត​ដូច​បំណង​ទេ តែ​វា​ក៏​ជួយ​ដល់​សរីរាង្គ​ទាំងឡាយ​ក្នុង​ខ្លួន​បំពេញ​មុខងារ​បាន​យ៉ាង​ល្អ​ដែរ​។ វា​អាច​ថែរក្សា​អ្នក​ពី​ជំងឺ​ជាច្រើន​បាន​ដូចជា ជំងឺ​បេះដូង ជំងឺ​ហឺត មហារីក​ពោះវៀនធំ កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាមឡើង​ខ្ពស់ និង​ជំងឺ​ផ្លូវដង្ហើម​ជាច្រើន​ទៀត​៕