Saturday, September 26, 2015

ចង់​បង្កើន​ចំនួន​វីតាមីន E ក្នុង​ខ្លួន​គួរតែ​កុំ​ចោល​អាហារ​ទាំងនេះ​

វីតាមីន​E គឺជា​អង់​ទី​អុកស៊ី​ដង់ដែ​លរលាយ​ក្នុង​ខ្លាញ់ ហើយ​អាច​ចូល​ក្នុង​ខ្លួន​យើង​បាន​ទាល់តែ​ញ៉ាំ​ជា​ថ្នាំ​បំប៉ន​។ អត្ថប្រយោជន៍​ដ៏​ល្បី​ជាងគេ​បំផុត​របស់​វីតាមីន​E នោះ​គឺ វា​មាន​សមត្ថភាព​ការពារ​រាងកាយ​ពី​ការបំពុល​ដោយ​ខ្យល់​មាន​ជាតិពុល រោគសញ្ញា​នៃ​ការ​មក​រដូវ ជំងឺភ្នែកឡើងបាយ ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺសរសៃប្រសាទ​ដូចជា ជំងឺ​ភ្លេចភ្លាំង​វង្វេងស្មារតី​ជាដើម​។
តើ​សមាសធាតុ​ជា​អង់​ទី​អុកស៊ី​ដង់​របស់​វីតា​មីន​E មាន​អ្វី​ពិសេស​ទៅ​? អង់​ទី​អុកស៊ី​ដង់​នឹង​ទៅ​បំផ្លាញ​រ៉ាឌីកាល​សេរី ដែល​ជា​សារធាតុ​អាច​បំផ្លាញ​រចនាសម្ព័ន្ធ​កោសិកា​ក្នុង​រាងកាយ​មនុស្ស​បាន​។ វីតាមីន​E ក៏​ជួយ​ពង្រឹង​ដល់​កម្រិត​ប្រព័ន្ធ​ភាពស៊ាំ កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​ការ​ប្រឈម​នឹង​ជំងឺមហារីក​ដែរ​។
នៅពេល​យើង​និយាយ​អំពី​អាហារ​វិញ​នោះ គឺ​មាន​អាហារ​ច្រើនណាស់​ដែល​មាន​ចំណុះ​វីតាមីន​E ខ្ពស់ ជាក់ស្តែង​ដូច​អាហារ​ខាងក្រោម​នេះ ៖
ផ្លែ​អាល់​ម៉ុន​
ផ្លែ​អាល់​ម៉ុន​សម្បូរ​វីតាមីន​E ពី​ធម្មជាតិ​ច្រើន​ជាង​គេ​បំផុត​។ ផ្លែ​អាល់​ម៉ុន​១០០​ក្រាម​អាច​មាន​វីតាមីន​E ២៦,២​មី​លី​ក្រាម​ទៅហើយ​។ អ្នក​ក៏​អាច​ញ៉ាំ​ផ្លែ​អាល់​ម៉ុន​ឆៅ ទឹកដោះគោ​ផ្លែ​អាល់​ម៉ុន ឬ​ប្រេង​អាល់​ម៉ុន​ក៏បានដែរ​។
ស្ពៃ​ស្ពីណា​ចឆ្អិន​
មិនមែន​ឱ្យ​តែ​មនុស្ស​សុទ្ធតែ​ចូលចិត្ត​ញ៉ាំ​បន្លែ​ទាំងអស់​ទេ ប៉ុន្តែ​ជា​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​ផ្ទុក​ទៅដោយ​វីតាមីន​E​។ តាមពិត ស្ពៃ​ស្ពីណា​ច​គឺជា​បន្លែ​ពណ៌​បៃតង​ដ៏​ល្អ​បំផុត​ក្នុង​លោក​នេះ​។ ផ្លែ​បឺ​
ផ្លែ​បឺ​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ក៏​ពេញនិយម​សម្រាប់​មនុស្ស​ទូទៅ​ផង​ដែរ​។ វា​អាច​ងាយស្រួល​ក្នុង​ការបញ្ចុះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ហើយក៏​មាន​វីតាមីន​E ច្រើនដែរ. ប្រូ​ខូលី​ឆ្អិន​
ប្រូ​ខូលី​គឺជា​អាហា​រច្រោះជាតិ​ពុល​យ៉ាង​អស្ចារ្យ​។ ប្រូ​ខូលី​ឆ្អិន​២៣៦​ក្រាម​អាច​មាន​វីតាមីន​E ៤​ភាគរយ​ទៅ​ហើយ​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​៕