Saturday, September 26, 2015

ថ្នាំ Ibuprofen គេ​ប្រើ​ដើម្បី​អ្វី​? មាន​សុវត្ថិភាព​ប៉ុណ្ណា​?

Ibuprofen គឺជា​ថ្នាំ​សម្រាប់​បំបាត់​ការឈឺចាប់ ដែល​អ្នក​អាច​រក​ទិញ​បាន ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​នោះទេ​។​
វា​ជា​ប្រភេទ​ក្រុម​ថ្នាំ ប្រឆាំង​ការ​រលាក ដែល​មាន​មិនមែន​ស្តេ​រ៉ូ​អ៊ីត (NSAIDs)​។ Ibuprofen អាច​ត្រូវបាន​គេ​ប្រើ​ដើម្បី ៖
•​ បន្ថយ​ការឈឺចាប់​តិចតួច ដូចជា ការ​ឈឺធ្មេញ ការឈឺ​ក្បាល និង​ការឈឺ​ចុកចាប់​ពេល​មាន​រដូវ​
•​ បំបាត់​គ្រុនក្តៅ
•​ បំបាត់​ការឈឺចាប់ និង​ការ​រលាក (​តឹង​ណែន ក្រហម និង​ហើម​) ដោយសារ​ជំងឺ​រលាក​សន្លាក់​
•​ បំបាត់​ការឈឺចាប់ និង​ហើម ដោយសារ​ការ​គ្រេច ថ្លោះ ឬ​ប្រេះស្រាំ ដូចជា ដោយសារ​ការលេង​កីឡា​ជាដើម​។​
កូនក្មេង អាច​ប្រើប្រាស់​ថ្នាំ Ibuprofen បាន​ដែរឬទេ​?
Ibuprofen អាច​ត្រូវបាន​ប្រើ​លើ​កុមារ ដែល​មាន​អាយុ​លើសពី ៣ ខែ និង​មាន​ទម្ងន់​លើសពី ៥ គីឡូក្រាម ដើម្បី ៖
•​ បំបាត់​ការឈឺចាប់​
•​ បំបាត់​ការ​រលាក​
•​ បំបាត់​គ្រុនក្តៅ​។​
ក្នុង​ករណី​មួយ​ចំនួន គ្រូពេទ្យ អាច​នឹង​ចេញ​វេជ្ជបញ្ជា ឲ្យប្រើ​ប្រា​ស់ថ្នាំ​នេះ លើ​ទារក​ដែល​មាន​អាយុ​តិចជាង ៣ ខែ ប្រសិនបើ​ការប្រើប្រាស់​ថ្នាំ Paracetamol មិន​មាន​ប្រសិទ្ធភាព​នោះទេ​។​
ពេល​ប្រើប្រាស់​ថ្នាំ​នេះ ឪពុក​ម្តាយ​គ្រប់រូប គួរ​ប្រុងប្រយ័ត្ន និង​ស្តាប់​តាម​ការណែនាំ​របស់​គ្រូ ឬ​ការណែនាំ​នៅ​លើ​សំបក​ថ្នាំ ដោយ​ពឹងផ្អែក​ទៅលើ ៖
•​ អាយុ​កុមារ​
•​ ទម្ងន់​កុមារ​
•​ កម្លាំង​នៃ​ថ្នាំ ibuprofen ដែល​គិត​ជា មី​លី​ក្រាម​។​
ចំណាំ ៖ សូម​ពិភាគ្សា​ជាមួយ​គ្រូពេទ្យ មុន​ប្រើ​ប្រាស់ថ្នា​នេះ​.