តើអ្នកធ្លាប់សង្កេតឃើញសក់សអ្នកកាន់តែដុះកាន់តែច្រើននោះទេ?តើអ្នកចង់ឲ្យវាតិចឬទេ?ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីដែលអាចធ្វើឲ្យសក់សកាន់តែដុះកាន់តែច្រើន នោះក្រោយពេលដែលអ្នកយល់ដឹងរួច ចូលអ្នកកុំប្រព្រឹត្តបន្តឲ្យសោះ នោះសក់អ្នកនឹងមិនសូវមានសក់សទៀតទេ។តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យសក់អ្នកលែងស?
1. អ្នកមិនត្រូវដកសក់សនៅពេលដែលវាដុះឡើយ ព្រោះអ្នកកាន់តែដក វាកាន់តែដុះដោយសារតែនៅពេលដែលអ្នកដក ស្បែកក្បាលអ្នកនឹងមានប្រហោងតូច ហើយប្រហោងនោះនឹងអាចដុះសក់សមកទៀត ដូចនេះនៅពេលដែលអ្នកកាន់តែដក វានឹងកាន់តែដុះ ដូចនេះបើអ្នកមើលទៅទើសភ្នែក អ្នកអាចកាត់វាចេញបាន។
2. នៅពេលដែលដុះសក់ស អ្នកមិនត្រូវលាបសក់ឡើយ ដោយសារតែនៅក្នុងថ្នាំលាបសក់មានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យប៉ះពាល់ស្បែកក្បាលអ្នក ដូចនេះនៅពេលដែលអ្នកលាបច្រើន វានឹងចេញសក់សកាន់តែច្រើន ហើយនៅពេលដែលអស់ជាតិថ្នាំ សក់សអ្នកនឹហលេចឡើងមកវិញហើយ។
3. អ្នកមិនត្រូវមានសំពាធផ្លូវចិត្តច្រើននោះទេ ព្រោះវាអាចធ្វើឲ្យឈាមដើរមិនស្រួល ជាហរតុធ្វើឲ្យស្បែកក្បាលអ្នកមានសំពាធ នោះអ្នកងាយនឹងដុះសក់សខ្លាំងណាស់ ដូចនេះអ្នកត្រូវធ្វើចិត្តឲ្យសប្បាយជានិច្ច មិនត្រូវគិតច្រើនឡើយ។
4. អ្នកមិនត្រូវរើសអាហារទេ អ្នកត្រូវតែបរិភោគគ្រប់មុខដើម្បីឲ្យរាងកាយអាចទទួលបានវីតាមីន និងសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ នោះអ្នកនឹងមិនងាយមានសក់សឡើយ។
5. នៅពេលដែលអ្នកចេញទៅក្រៅ អ្នកត្រូវតែពាក់មួក ឬកាន់ឆត្រ័ ព្រោះកម្តៅថ្ងៃដ៏ក្រៅនោះអាចជះមកលើសក់អ្នក ជាហេតុដែលអាចធ្វើឲ្យវាសបាន ដូចនេះដើម្បីសុខភាពសក់អ្នក អ្នកគួរតែការពារវាឲ្យបានល្អនៅពេលដែលចេញទៅត្រូវកម្តៅថ្ងៃ ជាងនេះទៅទៀតអ្នកត្រូវតែប្រើសាប៊ូកក់សក់ដែលត្រូវនឹងស្បែកក្បាលអ្នកទើបសក់អ្នកមានសុខភាពល្អ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.