យើងខ្ញុំជឿជាក់ថាមនុស្សស្រីមួយចំនួនតែងតែប្រើគ្រឿងសម្អាងផ្សេងៗមកការពារស្បែកអ្នកជានិច្ច ប៉ុន្តែតើអ្នកមានដឹងទេថានៅពេលដែលអ្នកប្រើច្រើន វាក៏អាចប៉ះពាល់ស្បែកអ្នកដែរ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំអ្នកពីវិធីថែរក្សាស្បែកតាមបែបធម្មជាតិដែលមិនងាយធ្វើឲ្យស្បែកអ្នកខូចឡើយ។តើមានអ្វីទៅដែលអាចការពារស្បែកអ្នកបាននោះ?នោះគឺទឹកតែ។តើវាអាចការពារស្បែកអ្នកដូចម្តេច?
1. នៅមុនពេលដែលអ្នកចូលគេង អ្នកអាចឆុងទឹកតែមួយកំសៀវទុកពេលព្រឹកដើម្បីលុបមុខ លុះដល់ព្រឹកឡើង អ្នកអាចយកទឹកតែមកលុបមុខចំនួន៣០នាទី បន្ទាប់មកទើបលាងជាមួយហ្វមលាងមុខ អ្នកអាចយកទឹកតែដើម្បីលាងសម្អាតហ្វមលើមុខអ្នក បន្ទាប់មកទើបយកទឹកក្តៅអ៊ុនៗលាង រួចទើបយកទឹកត្រជាក់លាងដើម្បីឲ្យរន្ធញើសបិទ។
2. វាក៏អាចជួយជម្រះស្នាមអ៊ុចខ្មៅលើមុខអ្នកដែរ ដោយមុនពេលដែលអ្នកចូលគេង អ្នកអាចយកទឹកតែមកស្អំលើមុខអ្នកចំនួន២ទៅ៣នាទី នោះវានឹងអាចបំបាត់ស្នាមអ៊ុចខ្មៅ ថែមទាំងអាចធ្វើឲ្យមុខអ្នកស ក្រោយពេលដែលអ្នកព្យាយាមអនុវត្ត។
3. វាក៏អាចជួយបំបាត់រង្វង់ភ្នែកខ្មៅរបស់អ្នកដែរ ដោយអ្នកគ្រាន់តែយកថង់តែដែលឆុងរួចយកមកស្អំលើរង្វង់ភ្នែកអ្នកចំនួនពី១០ទៅ១៥នាទី នោះវានឹងធ្វើឲ្យភ្នែកអ្នកប្រសើរឡើង។
4. អ្នកអាចយកស្ករលាយជាមួយទឹកតែមួយស្លាបព្រា និងម្សៅមីមួយស្លាបព្រា កូរចូលគ្នាធ្វើជាម៉ាសបិទមុខបាន ដោយបិទចំនួន១៥ទៅ២០នាទី ទើបលាងចេញ នោះវានឹងអាចការពារស្បែកអ្នកមិនឲ្យឡើងខ្លាញ់ច្រើន។
5. វាក៏អាចជួយបំបាត់ស្នាមជ្រួញលើមុខអ្នកដែរ ថែមទាំងធ្វើឲ្យស្បែកអ្នកនៅក្មេងជានិច្ច៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.