តើអ្នកមានផ្ទៃពោះមែនទេ? ពេលខ្លះ សញ្ញាសម្គាល់ភាគច្រើន នឹងបង្ហាញឡើងភ្លាម នៅពេលអ្នកបាត់រដូវ ប៉ុន្តែ វាក៏អាចរង់ចាំរហូតដល់មួយ ឬពីរអាទិត្យបន្ទាប់ទៀតដែរ។ ជាការពិតណាស់ ស្ត្រី ៧ ក្នុងចំណោម ១០ នាក់ នឹងដឹងច្បាស់ នៅពេលពួកគេមានផ្ទៃពោះ ៦ អាទិត្យ។
ប្រសិនបើមិនបានតាមដានវដ្តរបស់អ្នក ឬរដូវរបស់អ្នកប្រែប្រួលរាល់ខែ នោះអ្នកនឹងមិនអាចដឹងច្បាស់ ពីការមានផ្ទៃពោះនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកមានអារម្មណ៍ថា ប្លែកៗនៅក្នុងខ្លួនរបស់អ្នក នោះអ្នកអាចសាកល្បងទិញតេស្តទឹកនោម មកពិនិត្យដោយខ្លួនឯងបាន។ ខាងក្រោមនេះ ជារោគសញ្ញា ដែលបញ្ជាក់ច្បាស់ថា អ្នកមានផ្ទៃពោះហើយ សូមជួយអបអរសាទរ។
១. លែងមានចំណង់អាហារ
បើសិនអ្នកមានផ្ទៃពោះដំបូង វាមិនមែនជារឿងចម្លែកទេ ដែលអ្នកស្អប់ក្លិនផ្ទះបាយ ដែលចេញពីម្ហូបអាហារនានានោះ។ អ្នកក៏កត់សម្គាល់ផងដែរថា អាហារដែលអ្នកធ្លាប់ចូលចិត្តញ៉ាំ នឹងលែងមានក្នុងបញ្ជីរបស់អ្នកទៀតហើយ។
២. ផ្លាស់ប្តូរអារម្មណ៍
អារម្មណ៍អ្នកអាចប្រែប្រួលច្រើន ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន។ អារម្មណ៍របស់អ្នក អាចផ្លាស់ប្តូរ ដូចជា ឆេវឆាវ ធ្លាក់ទឹកចិត្ត មួរម៉ៅ ឆាប់ខឹង ឬអន្ទះអន្ទែងជាដើម។
៣. តឹងណែនពោះ
ការផ្លាស់ប្តូរក្នុងរាងកាយ អាចធ្វើឲ្យអ្នកមានអារម្មណ៍ថា តឹងណែនពោះ ដូចពេលមករដូវប្រចាំខែអញ្ចឹង។
៤. បត់ជើងតូចញឹកញាប់
ការមានផ្ទៃពោះ បណ្តាលឲ្យប្លោកនោមរបស់អ្នកឆាប់ពេញជាងធម្មតា ដែលជាហេតុនាំឲ្យអ្នក ឧហ្សាហ៍បត់ជើងតូច។
៥. អស់កម្លាំង មិនចង់ ធ្វើអ្វីសោះ
៦. សុដន់ឡើងតឹង និងហើម
សញ្ញាមួយទៀត គឺការតឹងណែន ស្រៀវ ឬឈឺដោះទាំងសងខាង។
៧. ចង្អោរ រកកល់ក្អួត
ចំពោះស្ត្រីមួយចំនួន ការចាញ់កូន គឺជារឿងធម្មតាទេ ជាពិសេស គឺនៅពេលព្រឹកព្រលឹម ប៉ុន្តែ វាក៏អាចកើតឡើងពេលថ្ងៃ និងពេលយប់ដែរ។ ប៉ុន្តែ ស្ត្រីប្រហែលជាពាក់កណ្តាល នឹងបានធូរស្រាលវិញ នៅត្រីមាសទីពីរនៃការមានផ្ទៃពោះ។
៨. បាត់រដូវ
ពេលបាត់រដូវ អ្វីដែលអ្នកធ្វើដំបូងគេ គឺប្រាកដជាទៅពេទ្យ ដើម្បីទិញប្រដាប់តេស្តទឹកនោមហើយ។
៩. សីតុណ្ហភាពក្នុងខ្លួនឡើងខ្ពស់
កម្តៅឡើងក្នុងរយៈពេល ១៨ ថ្ងៃជាប់គ្នា គឺជាសញ្ញានៃការមានផ្ទៃពោះហើយ។
១0. តេស្តទឹកនោម ឃើញថា វិជ្ជមាន
ប្រាកដណាស់ អ្នកមានកូនហើយ។ សូមអបអរសាទរ។
ពេលដឹងថា ខ្លួនឯងមានផ្ទៃពោះ ស្ត្រីទាំងអស់គប្បីទៅប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យជំនាញជារៀងរាល់ខែ ដើម្បីតាមដានសុខភាពម្តាយ និងទារកឲ្យបាន...

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.