ការជ្រើសរើសអាវទ្រនាប់ ដែលមិនសមរម្យសំរាប់អ្នក វាមិនត្រឹមតែអាចបង្ក អោយមានមិនងាយភាពងាយស្រួល និង អាក្រក់មើលប៉ុណ្ណោះទេ តែវាអាចបណ្តាលអោយមាន បញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀតផង។ ហេតុដូចនេះហើយវាជារឿងដែលសំខាន់ក្នុងការជ្រើសរើសអាវទ្រនាប់ដែលសមស្របសំរាប់អ្នក។ ១. ទិញរបស់ថោក ដែលគ្មានគុណភាព
តើអ្នកទិញអាវទ្រនាប់ថោកដែលគ្មានគុណភាព ព្រោះអ្នកចង់ធ្វើការសន្សំសំចៃប្រាក់មែនទេ? បញ្ឈប់វាភ្លាមទៅ អ្នកគួរតែទិញអាវទ្រនាប់ថ្លៃដែលគុណភាព មួយដឹងមួយ ហើយអាចប្រើបានយូរ។
២. យកចិត្តទុកដាក់លើខ្សែអាវ
ឆ្លុះកញ្ចក់មើល ហើយយកចិត្តទុកដាក់ទៅលើខ្សែអាវ, តើវាតឹងពេក រឺក៏ធូរពេកទេ? ករណីទាំងពីរនេះគឺមិនល្អសំរាប់ក្នុងការថែរក្សារូបរាងរបស់សុដន់ទេ។ រៀបចំវាអោយបានត្រឹមត្រូវ ដូច្នេះសុដន់របស់អ្នកនឹងមិនហៀរចេញក្រៅ ហើយស្មាររបស់អ្នកក៏មិនឈឺដែរ។ ៣. យកចិត្តទុកដាក់ទៅលើប៉ុងអាវទ្រនាប់
ប៉ុងអាវទ្រនាប់គឺជារឿងដែលសំខាន់។ ប្រសិនជាវាធំពេក, វានឹងជាធ្វើអោយគេឃើញច្បាស់ ពេលដែលអ្នកពាក់អាវយឺត ហើយវានឹងធ្វើអោយអ្នក មើលទៅមិនស្រស់ស្អាត។ ដូចគ្នានេះបើសិនជាប៉ុងអាវទ្រនាប់តូចពេក ហើយសាច់សុដន់របស់អ្នកហៀរចេញក្រៅ វាក៏អាចធ្វើអោយគេឃើញយ៉ាងច្បាស់នៅពេលដែលអ្នកពាក់អាវ។
៤. អាវទ្រនាប់តូចពេក
ដូចដែលយើងបានរៀបរាប់ខាងលើអញ្ចឹង, ប្រសិនបើប៉ុងអាវទ្រនាប់តូចពេក សុដន់របស់អ្នកនឹងហៀរចេញក្រៅ។
៥. ជ្រើសរើសអាវទ្រនាប់អត់ខ្សែ
ប្រសិនជាអ្នកជ្រើសរើសអាវ រឺរ៉ូបដែលគ្មានខ្នងនោះ អ្នកត្រូវពាក់អាវទ្រនាប់អត់ខ្សែ ដូច្នេះគេនឹងមើលមិនឃើញសុដន់របស់អ្នក៕