អាហារនៅទីនេះគឺជាអាហារដែលអាចធ្វើឲ្យសរសៃឈាមអ្នកដើរស្រួល មិនស្ទះ ដូចនេះសម្រស់អ្នកក៏ស្អាតដូចគ្នាដែរ ព្រោះបើឈាមដើរមិនស្រួល វានឹងអាចបំផ្លាញសម្រស់អ្នកយ៉ាងងាយបំផុត ដូចនេះតើមានអាហារអ្វីខ្លះដែលអាចធ្វើឲ្យសរសៃឈាមដើរស្រួល ហើយមិនស្ទះ។ តើមានអាហារអ្វីខ្លះ? តែបៃតង
នៅក្នុងតែបៃតងមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យកាឡូរី ក្នុងរាងកាយអ្នកស្រុតចុះ ម្យ៉ាងទៀតវាថែមទាំងអាចការពារមិនឲ្យសំពាធឈាមអ្នកឡើងខ្ពស់ និងជាតិស្ករឡើងខ្ពស់ ធ្វើឲ្យឈាមដើរបានស្រួល ជាហេតុដែលធ្វើឲ្យអ្នកមានស្បែកដ៏ស្អាតបាន។
សណ្តែកខ្មៅ
អ្នកអាចបរិភោគសណ្តែកខ្មៅបាន ព្រោះសណ្តែកខ្មៅមិនត្រឹមតែអាចធ្វើឲ្យសក់អ្នកខ្មៅនោះទេ ថែមទាំងអាចបង្កើតឈាមទៀតផងនៅពេលដែលអ្នកខ្វះឈាម ហើយធ្វើឲ្យសរសៃឈាមដំណើរការបានល្អ ដូចនេះមុខអ្នកនឹងមិនមានសភាពស្លេកស្លាំងដោយសារតែខ្វះឈាមទេ វានឹងធ្វើឲ្យមុខអ្នកក្រហម ហើយស្អាត ។
គីវី
អ្នកអាចយកផ្លែគីវីទៅកិនយកទឹក រួចលាយជាមួយទឹកខ្មេះផឹកបាន ព្រោះនៅក្នុងគីវីមានវីតាមីនCជាច្រើន ដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អ និងមានសម្ជស្សស្អាតទៀតផង ហើយនៅពេលដែលអ្នកកិនផ្លែគីវី អ្នកមិនគួរចិតសំបកចោលនោះទេ ព្រោះសំបកវាអាចសម្អាតឈាមអ្នកឲ្យស្អាត ដូចនេះនៅពេលដែលឈាមស្អាត នោះអ្នកនឹងស្អាតដូចគ្នា។
ខ្ទឹមស
បើអ្នកមិនចូលចិត្តបរិភោគខ្ទឹមស ចាប់ពីថ្ងៃនេះតទៅសូមអ្នកបរិភោគវាឲ្យបានច្រើន ព្រោះនៅក្នុងខ្ទឹមសមានសារធាតុដែលល្អចំពោះថ្លើមអ្នកណាស់ ព្រោះវាអាចធ្វើឲ្យថ្លើមអ្នកមិនមានកាឡូរី ថែមទាំងអាចធ្វើឲ្យឈាមដើរស្រួល ដូចនេះអ្នកនឹងមានសម្រស់ស្អាត ដោយសារតែឈាមអ្នកនិងរាងកាយមានសុខភាពល្អ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.