Sunday, October 18, 2015

មានបញ្ហា​ក្លិនខ្លួន​មែនទេ?​សាក​វិធី​ងាយៗ​ទាំងនេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្លិនខ្លួន​ដោយ​ធម្មជាតិ​

ប្រសិន​បើអ្នក​ព្រួយ​បារម្ភ​ពីបញ្ហា​សុខភាព​ ហើយអ្នក​មិនចង់​ចំណាយ​ប្រាក់កាស​ច្រើន​ ទៅលើ​ការថែ​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន ​ឬចង់​ប្រើ​គម្រោង​Bនោះ ​យើង​មានដំនោះ​ស្រាយ​មួយ​ចំនួន​ ដែល​អាចជួយ​ឱ្យអ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ ​និង​អាច​គ្រប់​គ្រង​ក្លិនខ្លួន​របស់​អ្នក​បាន។ ​
មានបញ្ហា​ក្លិនខ្លួន​មែនទេ?​សាក​វិធី​ងាយៗ​ទាំងនេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្លិនខ្លួន​ដោយ​ធម្មជាតិ​
Comment 0 (s) / 09-Sep-2015 កីឡា​និងសុខភាព
ប្រសិន​បើអ្នក​ព្រួយ​បារម្ភ​ពីបញ្ហា​សុខភាព​ ហើយអ្នក​មិនចង់​ចំណាយ​ប្រាក់កាស​ច្រើន​ ទៅលើ​ការថែ​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន ​ឬចង់​ប្រើ​គម្រោង​Bនោះ ​យើង​មានដំនោះ​ស្រាយ​មួយ​ចំនួន​ ដែល​អាចជួយ​ឱ្យអ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ ​និង​អាច​គ្រប់​គ្រង​ក្លិនខ្លួន​របស់​អ្នក​បាន។ ​
១. រក្សា​រាង​កាយ​របស់​អ្នក​៖ នៅពេល​និយាយ​ដល់ក្លិន​ខ្លួន​នោះ​ ការ​រក្សា​រាង​កាយ​របស់​អ្នក​ឱ្យស្អាត​ គឺជា​វិធីសាស្រ្ដ​ដ៏ប្រសើរ​។ ក្រពេញ​ញើស​ ដែល​ស្ថិត​នៅគ្រប់​ផ្នែក​នៃរាង​កាយ​ ផលិត​ចេញ​នូវញើស​ ដែល​ជាជាតិ​ទឹក​ដ៏ច្រើន​លើស​លប់​។ សូម​ចាត់​ទុកវា ​ជាប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ដ៏តូច​មួយ ​នៃធម្មជាតិ​។ ក្រពេញ​អាប្រូ​គ្រីន​ ដែល​ស្ថិត​នៅត្រង់​ក្លៀក​ និងក្រលៀន​ផលិត​ចេញ​នូវញើស ​និងដើរ​តួនាទី​ជាច្រើន​នៅក្នុង​រាង​កាយ​។ មុខងារ​មួយ​ក្នុង​ចំណោម​មុខងារ​ទាំង​ឡាយ ​គឺធ្វើ​ការជា​ប្រព័ន្ធ​មួយ​ប្រភេទ ​ដែល​កាត់​បន្ថយ​កាក​សំណល់​ និងរក្សា​ទុក​ចំណែក​តូច​ល្អិត​ នៃជាតិ​ខ្លាញ់ ​និង​បញ្ចេញ​ចោល​នូវ​ចំណែក​ជាតិ​ខ្លាញ់​ដ៏តូច​ល្អិត ​និងសារ​ធាតុ​ដទៃ​ទៀត​។ ញើស​ ដែល​បញ្ចេញ​ដោយ​ក្រពេញ​អាប្រូ​គ្រីន ​គឺជាបញ្ហា​ដ៏ចម្បង​មួយ​ ដែល​បណ្ដាល​ឱ្យ​មាន​ក្លិនខ្លួន។​ បាក់តេរី​ប៉ះ​ពាល់​ជាតិ​ខ្លាញ់​ ក្រពេញ​បញ្ចេញ​ដទៃ​ទៀត​ និងកាក​សំណល់​របស់វា​ គឺជាមូល​ហេតុ​ ដែល​បង្ក​ឱ្យមាន​ក្លិន​អាក្រក់​ផ្សេងៗ​គ្នា​។ កម្លាំង ​នៃ​ក្លិន​នៃ​មនុស្ស​ផលិត ​គឺអាស្រ័យ​ទៅលើ​បរិមាណ​នៃ​ការ​បញ្ចេញ​ញើស​ និង​ចំនួន​នៃបាក់​តេរី​នៅលើ​ស្បែក​។ មនុស្ស​ដែល​មានក្លិន​ក្លៀក​ខ្លាំង ​គឺមាន​បាក់តេរី​ច្រើន​ពីពីរ​ ទៅបី​ដង​លើស​មនុស្ស​ដទៃ​ទៀត។​ វិធីដ៏​ប្រសើរ​ដើម្បី​បង្ការកុំ​ឱ្យមាន​ក្លិន​ខ្លួន​គឺត្រូវ​សម្អាត​ញើស ​និង​បាក់​តេរីឱ្យ​បាន​ស្អាត​ និង​ជាប្រចាំ​។ សូម​សម្អាត​បរិវេណ​ក្រលៀន​ និងក្លៀក​របស់​អ្នក​ដោយ​សាប៊ូ ​និងទឹក​ ជាពិសេស​គឺសាប៊ូ​បន្ថែម​ក្លិន​ក្រអូប​យ៉ាងតិច​ឱ្យបាន​ម្ដង​ក្នុងមួយថ្ងៃ​ ឬញឹក​ញាប់​ជាង​នេះ​ប្រសិន​បើចាំបាច់។​​
២. យក​ចិត្ដ​ទុកដាក់​លើ​សម្លៀក​បំពាក់​៖  ញើស​ដែល​ទុកយូរ ​គឺតែង​មាន​ក្លិន​ស្អុយ​ ហើយ​គ្មាន​អ្វីដែល​មាន​ក្លិន​អាក្រក់​ជាង​ក្លិន​ចាស់​ ដែល​ភាយចេញ​ពីអាវ​ចាស់​មិនទាន់​បោក​នោះទេ​។ ក្លិនដូច​គ្នានេះ​ដែរ ​គឺវាភាយ​ចេញ​ពីអាវ​ធំ ​ដែល​ប្រឡាក់​ញើស​នៅនឹង​ក្លៀក​។ សូម​ចាប់​ផ្ដើមថ្ងៃ​ថ្មីដោយ​ភាព​ស្រស់ថ្លា ​ដោយ​ការ​ងូតទឹក​ ហើយ​ត្រូវ​ឱ្យប្រាកដ​ថាស​ម្លៀក​បំពាក់​របស់​អ្នកស្អាត​ដូច​ជារាង​កាយ​របស់​អ្នកដែរ។​​
៣. សំឡឹង​មើល​អ្វី ​ដែល​អ្នក​ទទួល​ទាន​៖ អាហារ​ក្ដៅ​អាច​ធ្វើឱ្យ​ហូរ​ញើស​ ប៉ុន្ដែ​វាមិន​មែន​តែ​កម្ដៅ​មួយ​ប្រភេទ​ ដែល​អ្នក​ត្រូវ​តែយក​ចិត្ដ​ទុក​ដាក់​នោះ​ទេ។​ អាហារ​ហឹរ​ដូច​ជាម្ទេស​ជាដើម​នេះ​ ក៏អាច​ធ្វើ​ឱ្យ​អ្នក​ហូរ​ញើស​ដែរ​។ អ្នក​ឯកទេស​ផ្នែក​ចំណី​អាហារ​បាន​ស្ទង់​មើល​ថា​ មុខ​ម្ហូប​នៃ​ប្រទេស​មួយ​ចំនួន​ ដែល​មាន​អាកាស​ធាតុ​ក្ដៅ ​គឺតែង​តែ​ប្រើ​គ្រឿង​ទេស​ហឹរ​សម្រាប់​ហេតុ​ផល​នេះ​ ពី​ព្រោះ​ប្រជាជន​មាន​អារម្មណ៍ថាត្រជាក់​នៅពេល​សីតុណ្ហភាព​ខាងក្នុង​ត្រូវ​បញ្ចេញ​មកក្រៅ​។ លើស​ពីនេះ​ទៀត​ សូមពិចារ​ណាដល់​ខ្ទឹមស​ និងខ្ទឹម​បារាំង​ផងដែរ​។ សមាស​ធាតុ​ Sulfur នៅក្នុង​ខ្ទឹមស​ និងខ្ទឹម​បារាំង​អាច​ធ្វើឱ្យក្លិន​ខ្លួន​របស់​អ្នក​ជះក្លិន​ខ្លាំង​ខុសពី​ធម្មតា ​ជាពិសេ​ប្រសិន​បើអ្នក​ពិសាវា​ក្នុង​បរិមាណ​ច្រើន។​​

៤. បញ្ឈប់​ការជក់​បារី​៖  ការជក់​បារី​បង្ក​បញ្ហា​ជាច្រើន​ ដល់​សុខ​ភាព​របស់​អ្នក ​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​ពុក​ និងធ្វើ​ឱ្យអ្នក​ចាស់​មុន​អាយុ​។ ហើយ​ម្យ៉ាង​ទៀត​ការជក់​បារីក៏​បង្ក​ឱ្យ​មាន​ក្លិន​មិន​ល្អផង​ដែរ​។ នៅពេល​ដែល​អ្នក​ជក់បារី ​ផ្សែង​តែង​ជ្រៀត​ចូល​ទៅក្នុង​សួត​ និងធ្វើឱ្យ​ចំហប្រព័ន្ធ​រាងកាយ​របស់​អ្នក។ ​ផ្សែងថ្នាំជក់ ​មានផ្ទុក​សមាស​ធាតុ​គីមីជាង ​៧០០០។ សមាស​ធាតុ​ខ្លះ​ធ្វើការ​បំផ្លាញ​នៅផ្នែក​ខាងក្នុង ​ខណៈពេល​សមាសធាតុ​ដទៃ​ទៀត​សាយ​ភាយ​មក​ខាង​ក្រៅ​តាម​រយៈ​ស្បែក ​ដែល​បង្កឱ្យ​មាន​ក្លិន​ខ្លួន​អាក្រក់៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​