
ទឹកដូងមិនគ្រាន់តែត្រូវបាន មនុស្សឆ្នើមៗណែនាំឱ្យទទួលទានតែប៉ុណ្ណោះទេ តែវាក៏ត្រូវបានវិទ្យាសាស្ត្រអះអាងផងដែរថា អាចផ្តល់ជាអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពមនុស្ស ជាពិសេសសុខភាពសម្ពាធឈាម និងតម្រងនោមតែម្តង។
តម្រងនោម
បើសិនជាអ្នកមានការបង្ករោគនៅផ្លូវទឹកម៉ូត្រ ឬ UTIs នោះ ពិតណាស់អ្នកនឹងទទួលបានប្រយោជន៍ពីការញ៉ាំទឹកដូង។ នេះដោយសារតែភេសជ្ជៈជួយឱ្យអារម្មណ៍ស្រស់ស្រាយមួយនេះមានសមាសធាតុជាឱសថបញ្ចុះទឹកនោម។ មានន័យថា វាអាចជួយបង្កើនការផលិតទឹកនោមបាន ដូច្នេះវាក៏អាចច្រោះមេរោគដែលបង្ករោគដល់តម្រងនោម និងប្លោកនោមបានដែរ។
សម្ពាធឈាម
មានអំណះអំណាងច្រើនណាស់ដែលសម្ពាធឈាមឡើងខ្ពស់ដោយសារតែក្នុងរាងកាយមានចំនួនអេឡិចត្រូលីត្រមិនសមាមាត្រ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការស្តារឡើងវិញនូវចំនួនអេឡិចត្រូលីត្រធម្មតានោះគឺការញ៉ាំទឹកដូងតែម្តង។ វាពិតជាគំនិតមួយល្អណាស់ក្នុងការចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការញ៉ាំទឹកដូងមួយកែវដើម្បីជួយឱ្យសម្ពាធឈាមវិលមកធម្មតាវិញ។