Sunday, October 18, 2015

វិធីសាស្ត្រ​ដោះស្រាយ​កែងដៃ និង​ជង្គង់​ខ្មៅ​

វិធី​ទី​១
យក​ទឹក​ក្រូចឆ្មារ​មក​លាប​នៅ​កន្លែង​ដែល​ខ្មៅៗ​ហើយ​ទុក​ចោល​១០ ទៅ​១៥​នាទី​។ បន្ទាប់មក​យក​កន្សែង​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​ហើយ​មក​ខាត់​បន្ថែម​។
វិធី​ទី​២
លាយ​ប្រេងដូង​មួយ​ស្លាបព្រា​បាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​កន្លះ​ស្លាបព្រា​បាយ​។ យក​វា​ទៅ​លាប​នៅ​កន្លែង​ដែល​ខ្មៅ ហើយ​យក​កន្សែង​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​មក​លាង​បន្ថែម​។
ចំពោះ​អាការៈ​ប្រអប់ដៃ និង​ប្រអប់ជើង​គ្រើម​
ជ្រលក់​ប្រអប់ដៃ និង​ប្រអប់ជើង​ចូល​ទៅក្នុង​ទឹក​ដែល​លាយ​នឹង​ម្សៅពោត​រយៈពេល​៥ ទៅ​១០​នាទី​។​
ចៀន​ខ្ទឹមបារាំង​ដើម្បី​ធ្វើ​ជា​ម៉ាស់ ហើយ​យក​វា​ទៅ​បិទ​លើ​កែងជើង​ដែល​ប្រេះ​នោះ​។ ចូរ​ទុកចោល​២០​នាទី​ចាំ​លាង​សម្អាត​វិញ​។ ចូរ​ធ្វើ​បែប​នេះ​រយៈពេល​មួយ​ខែ​រហូត​ដល់​លែង​មាន​អា ការៈប្រេះ​កែង​ជើងទៀត​។
ក្រោយ​ពី​ងូតទឹក​រួច ចូរ​ប្រើ​ប្រេង Mustard លាប​លើ​ប្រអប់​ដៃ និង​ជើង​ទៅ​។ ចូរ​លាង​សំអាត​វិញ​ដោយ​ទឹក និង​សម្ងួត​ដោយ​កន្សែង​ស្ងួត​៕