តើការងូតទឹកក្តៅមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
១- ទឹកក្តៅជួយលាងសំអាតស្បែកបានល្អ
ក្នុង១ថ្ងៃៗ មានលំអងធូលីនិងជាតិពុលមិនស្អាតជាច្រើនមកប៉ះរាងកាយរបស់យើង មកបិទរន្ធញើស បង្កទៅជាមុន ឬអាចម៍រុយនៅលើស្បែក។ ការងូតទឹកក្តៅ ដែលធ្វើឱ្យរន្ធញើសរីកធំឡើង អាចជួយលាងសំអាតភាពកក្វក់ទាំងអស់នេះបានយ៉ាងល្អប្រសើរ។
២- ទឹកក្តៅជម្រុញឱ្យបង្កើត Heat Stress Proteins (HSPs)
HSPs គឺជាប្រូតេអ៊ីនដែលលេចចេញមកនៅពេលណាដែលយើងកើតមានស្ត្រេសណាមួយ ហើយជួយយើងឱ្យការពារនឹងស្ត្រេសនោះនៅពេលក្រោយបើសិនជាកើតមានម្តងទៀត។ ការងូតទឹកក្តៅរាល់ៗថ្ងៃជួយធ្វើឱ្យ HSPs កើនឡើង ម្ល៉ោះហើយក៏ធ្វើឱ្យរាងកាយរឹងមាំឡើងផងដែរ។
៣- ទឹកក្តៅធ្វើឱ្យអារម្មណ៍បានធូរស្បើយ
ជួនកាលយើងហាក់ដូចជាមានការតានតឹងក្នុងអារម្មណ៍ ដោយមកពីធ្វើការច្រើនពេញមួយថ្ងៃ មានការរំខានពីអ្នកដទៃ ឬមានស្ត្រេសជាមួយនឹងការរៀននៅសាលា។ ការងូតទឹកក្តៅអាចជួយធ្វើឱ្យយើងមានការធូរស្បើយបាន។
៤- ទឹកក្តៅជួយឱ្យបាត់ឈឺសាច់ដុំ និងឆាប់សះជាពីជម្ងឺបាន
បន្ទាប់ពីបញ្ចេញកម្លាំងកាយខ្លាំង ដូចជារត់ប្រណាំងគ្នា ដើរឆ្ងាយ ឬធ្វើពលកម្មច្រើន សាច់ដុំរបស់យើងត្រូវការការជួសជុលឡើងវិញ។ នៅពេលដែលការដេកគឺជាឱកាសសម្រាប់ការជួសជុលទាំងនេះ ការងូតទឹកក្តៅក៏អាចជួយបានដែរ តាមរយៈការជំរុញល្បឿនមេតាបូលិស។
៥- ទឹកក្តៅជួយកសាងរាងកាយឱ្យរឹងមាំ
យើងបានឃើញនៅខាងលើរួចហើយ ថាការងូតទឹកក្តៅធ្វើឱ្យមានការបង្កើត HSPs កាន់តែច្រើន ដែលធ្វើឱ្យរាងកាយធន់ជាមួយនឹងស្ត្រេសបាន រួមទាំងការហាត់ប្រាណផ្សេងៗផងដែរ។ ម្យ៉ាងទៀត HSPs ជួយដល់ការធ្វើមេតាបូលិសថែមទៀត។ ដោយហេតុនោះ វាធ្វើឱ្យរាងកាយយើងកាន់តែរឹងមាំ សរុបសេចក្តីមក ការងូតទឹកក្តៅ៖
- ជួយសំអាតរន្ធញើស និងស្បែក
- ធ្វើឱ្យរាងកាយធន់នឹងស្ត្រេស
- ជួយឱ្យបានធូរស្បើយ
- ជួយបំបាត់ការឈឺចាប់សាច់ដុំ
- ធ្វើឱ្យរាងកាយរឹងមាំ។

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.