ការដែលមានអាការៈថប់អារម្មណ៍ម្តងម្កាលគ្រាន់តែជាផ្នែកមួយធម្មតាៗប៉ុណ្ណោះក្នុងជីវិតរស់នៅ។ ទោះបីជាយ៉ាងនេះក្តី អ្នកដែលមានជំងឺថប់អារម្មណ៍ខុសធម្មតាច្រើនតែមានលក្ខណៈធ្ងន់ធ្ងរ ខ្លាំងក្លា និងបារម្ភ ឬភ័យខ្លាចជាប់រហូតអំពីស្ថានភាពទាំងឡាយប្រចាំថ្ងៃ។ អ្វីដែលញឹកញាប់នោះគឺថា ជំងឺថប់អារម្មណ៍ខុសធម្មតាមានជាប់ទាក់ទងនឹងការមានអារម្មណ៍ឧស្សាហ៍ថប់អារម្មណ៍ខ្លាំងភ្លាមៗ និងខ្លាចខ្លាំងក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
កត្តាដែលនាំឱ្យអ្នកប្រឈមកាន់តែខ្លាំងនឹងការថប់អារម្មណ៍ខុសធម្មតានោះមានដូចជា៖
ជាមនុស្សស្រី
មានការប៉ះទង្គិចខាងផ្លូវចិត្ត ជាពិសេសកុមារដែលជួបប្រទះព្រឹតិ្តការណ៍ដែលតក់ស្លុតខ្លាំង
ស្ត្រេសដោយសារតែមានជំងឺធ្ងន់ធ្ងរ
មានភាពតានតឹងក្នុងអារម្មណ៍កាន់តែច្រើនឡើងៗ
បុគ្គលិកលក្ខណៈរបស់បុគ្គលផ្ទាល់ដែលងាយនឹងរងការថប់អារម្មណ៍
មានបញ្ហាផ្លូវចិត្តផ្សេងៗទៀតដូចជា ការបាក់ទឹកចិត្តជាដើម។
មានសាច់ញាតិកើតជំងឺថប់អារម្មណ៍ខុសធម្មតា
ប្រើថ្នាំឬ គ្រឿងស្រវឹង៕
តើអ្នកមានបានដឹងទេថារាំក៏ជាការហាត់ប្រាណមួយបែបដែរ
ការរាំធ្វើឱ្យសប្បាយរីករាយ ហើយក៏ល្អចំពោះបេះដូង ធ្វើឱ្យរាងកាយរឹងមាំ ហើយនិងមានជំហររឹងមាំ មិនងាយដួលទៀតផង។ ការរាំត្រឹមតែ៣០នាទីអាចដុតបញ្ឆេះថាមពលរហូតដល់១៣០ទៅ២៥០កាឡូរីបាន។
រាំមានច្រើនចង្វាក់ តាំងពីរាំយឺតៗដូចជាចង្វាក់ tango និង waltz រហូតដល់រាំញាប់ៗដូចជាចង្វាក់ salsa និង hip hop ជាដើម។
អាស្រ័យទៅតាមចង្វាក់នីមួយៗ ការរាំធ្វើឱ្យសាច់ដុំយឺតលូតលាស់បានល្អស្ទើរគ្រប់កន្លែង៖
ជើង៖ ជើងគឺជាអ្នកដែលធ្វើចលនាច្រើនជាងគេ
ដៃ៖ ថ្វីបើការរាំប្រមូលផ្តុំខ្លាំងលើផ្នែកខាងក្រោមនៃរាងកាយ ក៏ប៉ុន្តែដៃក៏មានចលនាផងដែរ
ដងខ្លួន៖ ការរាំពត់ខ្លួនចុះឡើងក៏ធ្វើឱ្យសាច់ដុំខ្នងរឹងមាំផងដែរ។
ក្រៅពីធ្វើឱ្យសាច់ដុំរឹងមាំ ការរាំនៅមានផលល្អផ្សេងទៀត ដូចជា៖
ធ្វើឱ្យរាងកាយទន់ភ្លន់
ដំណើរការឈាមរត់និងដកដង្ហើមល្អប្រសើរ
រាងកាយសមសួនដូចជាការលើកដុំដែកដែរ។
តើអ្នកមានជម្ងឺ ឬមានគភ៌អាចរាំបានទេ?
ទោះបីជាអ្នកមានជម្ងឺខ្សោយបេះដូង មានសម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម ឬមានគភ៌យ៉ាងណាក្តី អ្នកនៅតែអាចរាំបានជានិច្ច គ្រាន់តែត្រូវជ្រើសរើសយកចង្វាក់ឱ្យបានត្រឹមត្រូវ និងប្រយ័ត្នប្រយែងកុំលោតហក់កញ្ឆេង ដែលមិនមែនជាក្បាច់រាំល្អទេ។